ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ផ្អាកទិដ្ឋាការសម្រាប់ជនជាតិកាណាដា ខណៈជម្លោះកាន់តែក្តៅ
ប្រទេសឥណ្ឌា បានផ្អាកសេវាផ្តល់ទិដ្ឋាការ សម្រាប់ពលរដ្ឋកាណាដា ដោយសារតែអ្វីដែលខ្លួននិយាយថា ជា “ការគំរាមកំហែងសន្តិសុខ” ប្រឆាំងនឹងអ្នកការទូតនៅក្នុងប្រទេសកាណាដា ។

សកម្មភាពចុងក្រោយបំផុតនេះ បានធ្វើឲ្យជម្លោះរវាងប្រទេសទាំងពីរ កាន់តែក្តៅគគុកឈានដល់កម្រិតថ្មីមួយទៀត បន្ទាប់ពីទីក្រុងអូតាវ៉ា ចោទប្រកាន់ទីក្រុង ញូវដែលី ថានៅពីក្រោយ ការធ្វើឃាតសកម្មជនបំបែកខ្លួន Sikh លើទឹកដីរបស់ខ្លួន។
BLS International ដែលគ្រប់គ្រងការស្នើសុំទិដ្ឋាការសម្រាប់ប្រទេសឥណ្ឌា ក្នុងប្រទេសកាណាដា បានផ្ញើលិខិតមួយទៅកាន់ផ្សារហ៊ុនឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែកញ្ញា ដែលនិយាយថា សេវាកម្មទិដ្ឋាការ ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម។
លិខិតដែលផ្ញើទៅផ្សារហ៊ុន Bombay, ផ្សារហ៊ុនជាតិនៃប្រទេសឥណ្ឌា និងផ្សារហ៊ុនក្រុង មានខ្លឹមសារថា “ដោយសារតែហេតុផលប្រតិបត្តិការ ដែលចូលជាធរមានភ្លាមៗ ពោលគឺថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣, សេវាទិដ្ឋាការឥណ្ឌានៅប្រទេសកាណាដា ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម”។

កន្លងមក BLS International ក៏បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនដែរថា ប្រទេសឥណ្ឌា បានផ្អាកសេវាកម្មទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដាចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។
ស្របពេលជាមួយគ្នានោះ ក្រសួងកិច្ចការបរទេសរបស់ឥណ្ឌានិយាយថា “ការគំរាមកំហែងផ្នែកសន្តិសុខ” ដែលគណៈកម្មាធិការជាន់ខ្ពស់ និងស្ថានកុងស៊ុលឥណ្ឌានៅក្នុងប្រទេសកាណាដាកំពុងប្រឈមមុខ ជាហេតុនាំឲ្យមានវិធានការបណ្តោះអាសន្ន នៃការបញ្ឈប់ការផ្តល់ទិដ្ឋាការគ្រប់ប្រភេទទាំងអស់។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសឥណ្ឌា ព្រមានខ្លាំងៗអំពីការធ្វើដំណើរ ដោយជំរុញឲ្យពលរដ្ឋរបស់ខ្លួន នៅកាណាដាត្រូវប្រុងប្រយ័ត្នខ្ពស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


