ជីវិតកម្សាន្ដ
អៀ ម៉េងលិ ពន្លះយ៉ាងចាស់ដៃលើបុគ្គលម្នាក់ ដែលអសីលធម៌ ប្រមាថកិត្តិយស
កញ្ញា អៀ ម៉េងលិ តារាសម្តែងវ័យក្មេងចូលចិត្តការស្លៀកពាក់បញ្ចេញសាច់ខ្ចី ថ្មីៗនេះបានសម្តែងការហួសចិត្តខ្លាំងចំពោះទង្វើដ៏ស្មោកគ្រោក និងអសីលធម៌ ពីសំណាក់បុរសម្នាក់ ដែលផ្ញើសារហាក់មានចេតនាមើលងាយកិត្តិយសនាងជាស្ត្រី។

ប្រតិកម្មរបស់តារាសម្តែងសាច់សខ្ចី កញ្ញា អៀ ម៉េងលិ ពេលនេះ បន្ទាប់ពីបុគ្គលដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ream ramo បានផ្ញើសារលក្ខណៈលែបខាយសម្តីមើលងាយចំពោះរូបនាង។ ទង្វើនេះ ត្រូវបានសាមីខ្លួនកញ្ញា អៀ ម៉េងលិ ចាត់ទុកថា ថោកទាប គួរឲ្យស្អប់ខ្ពើមបំផុត ដែលបុគ្គលរូបនោះមើលងាយមកលើរូបនាងពេលនេះ។

កញ្ញា អៀ ម៉េងលិ បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសារយ៉ាងក្តៅចិត្តថា «អា…..រោគចិត្តនេះ ចូលមើលអាខោនវាមើលទៅដូចមិនអីទេ តែអានេះចរិតនរកសាហាវ ស៊ែរឲ្យវាបានល្បីផង អាស្លាប់នេះ»។ បន្ទាប់ពីឃើញទង្វើរបស់បុគ្គលខាងលើ គេឃើញមានអ្នកគាំទ្រកញ្ញា អៀ ម៉េងលិ បានបង្ហាញការហួសចិត្ត ដោយខ្លះលើកឡើងថា «ពេលវេលាមិនចាំយើងទេ គុកក៏មិនចាំពូ ដូចគ្នា….ឆាប់បានចូលគុក ពេលវេលាមិនចាំយើងទេ»។

សូមបញ្ជាក់ថា តារាសម្ដែង និងជាតារាម៉ូដែលរូបស្រស់ កញ្ញា អៀ ម៉េងលិ កន្លងមកត្រូវបានទស្សនិកជនមើលឃើញថា នាងជាតារាសម្តែងវ័យក្មេងដែលចូលចិត្តសម្ញែងភាពសិចស៊ីហ៊ឺហា មិនចាញ់តារាស្រីឯទៀតឡើយ។ កត្តានេះជំរុញឲ្យ ម៉េងលិ កាន់តែលេចធ្លោខ្លាំងលើរូបសម្រស់ដ៏ស្រស់ស្អាត ទាក់ភ្នែកអ្នកគាំទ្រគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


