ជីវិតកម្សាន្ដ
អៀ ម៉េងលិ ប្រកាសឲ្យអតីតគូស្នេហ៍ចូលខ្លួនដោះស្រាយរឿងបំណុលជាង៨ម៉ឺនដុល្លារ
តារាសម្តែងស្រីរូបស្រស់កញ្ញា អៀ ម៉េងលិ កាលពីថ្មីៗកន្លងទៅនេះ គឺបានប្រកាសពីការបែកបាក់ស្នេហ៍ជាមួយអតីតសង្សាដែលស្រាលាញ់គ្នាប្រមាណ៥ឆ្នាំមកហើយបង្កការភ្ញាក់ផ្អើលដល់មហាជន។

ក្រោយពេលរឿងរ៉ាវស្នេហាត្រូវបានបញ្ចប់តាមរយ:ការចែកផ្លូវគ្នាដើររៀងខ្លួននោះ តារាស្រី អៀ ម៉េងលិ មកទល់ពេលនេះគេមិនទាន់ដឹងទេថានាងអាចទទួលយកបុរសណាម្នាក់ដើម្បើស្អំបេះដូងនៅឡើយទេ ខណ:មានការបង្ហើបថា កំពុងមានបុរសជាច្រើនតាមលួងលោកសុំស្នេហ៍ពីតារាស្រីរូបនេះ។
ដោយឡែករឿងដែលទស្សនិកជនកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលថែមទៀតនោះ ស្រាប់តែតារាស្រី អៀ ម៉េងលិ ប្រកាសឲ្យអតីតគូស្នេហ៍ចូលខ្លួនដោះស្រាយរឿងបំណុលប្រមាណ៨ម៉ឺនដុល្លារថែមទៀតផង។ ខ្លឹមសារនៅលើទំព័រហ្វេសប៊ុកកញ្ញា អៀ ម៉េងលិ បានរៀបរាប់ថា នាងខ្ញុំស្រីលិ សូមអញ្ជើញ លោក វ៉ុនប៊ុន លក្ម្សី ហៅសកល អញ្ជើញចេញមុខដោះស្រាយលុយបំណុលចំនួន៨០០០០ជាងដុល្លារ!។

កញ្ញា អៀ ម៉េងលិ បន្តថា កុំស្ងាត់បាត់ឈឹងអ៊ីចឹងហើយនឹងបានយកIpad Air និងiPhone12proma x របស់នាងខ្ញុំទៅដែរ។ សូមចេញមុខយកមកឱ្យខ្ញុំវិញ។ ខ្ញុំទុកពេលឱ្យយូរមែនទែនដោយបុគ្គលម្នាក់នេះមិនមានដំណោះស្រាយ ហើយបានគេចខ្លួន។ ខ្ញុំមិនចង់បង្ហោះជាសារធាណ:ទេ តែវាអស់កំណត់ហើយ។ ជួយស៊ែរឱ្យបុគ្គលនោះមើលផងថោកទាបណាស់ ហើយលុយដែលនាងខ្ញុំបានចាញ់បោកបុគ្គលនេះ គឺដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកស៊ីនិងយកទៅលេងភាគហ៊ុនតែតាមការពិត គឺប្រព្រឹត្តល្បែងស៊ីសង ។

តារាស្រីរូបស្រស់កញ្ញា អៀ ម៉េងលិ បានបញ្ជាក់បន្ថែមថា បុគ្គលជាអតីតសង្សាខាងលើបានយកលុយពីខ្លួនទៅចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ថ្ងៃនេះ គឺគ្មានដំណោះស្រាយទេ។ ហេតុនេះទើបនាងអស់ការទ្រាំមែនហើយនាងសម្រេចដាច់ចិត្តបង្ហោះ!។ អ្នកដឹងបានដឹងថាម៉េច។
យ៉ាងណាមិញរហូតមកទល់ពេលនេះមិនទាន់មានប្រតិកម្មណាមួយពីភាគីបុរសដែលជាអតីតសង្សារបស់នាងនៅឡើយទេ៕
អត្ថបទ៖ ចា ន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


