ជីវិតកម្សាន្ដ
អៀ ម៉េងលិ ប្រកាសជំហរថា ទោះមានលុយច្រើនប៉ុនណាក៏ទិញខ្ញុំមិនបានដែរ
តារាសម្ដែងស៊ិចស៊ីសាច់សខ្ចី អៀ ម៉េងលិ ប្រកាសជំហរថាទោះមានលុយច្រើនប៉ុនណាក៏ទិញខ្ញុំមិនបានដែរ ក្រោយបែកបាក់ជាមួយគូស្នេហ៍ ៥ ឆ្នាំ។

ក្រោយពេលរឿងរ៉ាវស្នេហាត្រូវបានបញ្ចប់ តាមរយៈការចែកផ្លូវគ្នាដើររៀងខ្លួននោះ តារាស្រី អៀ ម៉េងលិ មកទល់ពេលនេះ គេមិនទាន់ដឹងទេថានាងអាចទទួលយកបុរសណាម្នាក់ ដើម្បីស្អំបេះដូងនៅឡើយទេ ខណៈមានការបង្ហើបថាកំពុងមានបុរសជាច្រើនតាមលួងលោកសុំស្នេហ៍ពីតារាស្រីរូបនេះ។

ដោយឡែក បន្ទាប់ពីបញ្ហានៃការបែកបាក់ស្នេហ៍ហាក់មានភាពស្ងប់ស្ងាត់មួយរយៈខ្លីនោះ ស្រាប់តែតារាសាច់សខ្ចីដូចបណ្តូលចេកកញ្ញា អៀ ម៉េងលិ ប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលទៀតថា សម្រាប់រឿងស្នេហាបើនាងស្រលាញ់បុរសណាម្នាក់នោះ គឺមិនចាំបាច់គិតរឿងមានលុយឬអត់នោះទេ។ អៀ ម៉េងលិ លើកឡើងថា ទោះអ្នកមានលុយច្រើនយ៉ាងណាក៏ទិញខ្ញុំមិនបានដែរ។


តារាស្រីកញ្ញា អៀ ម៉េងលិ បានបញ្ជាក់ដូច្នេះថា «ខ្ញុំថ្លៃណាស់ហើយ ក៏ថោកណាស់ដែរ ថោកត្រង់ថា បើអ្នកជាមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំក៏ព្រមនៅជាមួយអ្នកដោយមិនខ្វល់ពីលុយនោះឡើយ ហើយខ្ញុំថ្លៃត្រង់ថាបើអ្នកមិនមែនជាមនុស្សដែលខ្ញុំស្រឡាញ់ ទោះអ្នកមានលុយច្រើនប៉ុនណាក៏ទិញខ្ញុំមិនបានដែរ។


គួររម្លឹកថា កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅស្រីស្អាត អៀ ម៉េង លិ បានប្រកាសដំណឹងនៃការបែកបាក់ស្នេហ៍ជាមួយអតីតសង្សាររបស់ខ្លួន ដែលស្រលាញ់គ្នាជាង ៥ ឆ្នាំ។ កាលនោះដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍គ្រប់ ខណៈពេលនេះគេមិនទាន់ដឹងទេថា ម៉េងលិ អាចប្រើពេលយូរឬយ៉ាងទេ ដើម្បីព្យាបាលស្នាមរបួសស្នេហ៍ចាស់ហើយជ្រើសយកអ្នកថ្មី៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ