ជីវិតកម្សាន្ដ
តារាស្រីសិចស៊ី អៀ ម៉េងលិ ប្រកាសបែកគ្នាជាមួយគូស្នេហ៍ ៥ ឆ្នាំ
កន្លងមកគេធ្លាប់ឃើញតារាសម្តែងស្រីចូលចិត្តការស្លៀកពាក់សិចស៊ីកញ្ញា អៀ ម៉េងលិ បានបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគូស្នេហ៍រូបសង្ហាប្រៀបដូចសត្វលលកញីឈ្មោល។ ប៉ុន្តែពេលនេះស្រាប់តែនាងប្រកាសយ៉ាងភ្ញាក់ផ្អើលពីការបែកបាក់គ្នា។

តាមរយៈការបង្ហោះរូបភាព ១ សន្លឹក និងខ្លឹមសារសំណេរតារាស្រី អៀ ម៉េងលិ បានប្រកាសជាសាធារណៈថា “នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំជាមួយបុរសមួយនេះបានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់ សូមកុំសួរអំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់ឮ សូម្បីតែឈ្មោះហើយបងៗទាំងអស់គ្នាកុំថាឲ្យនាងបែកគ្នាក៏ប្រកាសដែរ ព្រោះស្រលាញ់គ្នាក៏ផុសជាសាធារណៈឲ្យបងប្អូនដឹងអ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈឲ្យប្អូនដឹង”។


តារាស្រីរូបស្រស់ អៀ ម៉េងលិ បាននិយាយទៀតថាស្នេហារយៈពេល ៥ ឆ្នាំរវាងនាង និងគូស្នេហ៍ពេលនេះបានដើរដល់ផ្លូវបញ្ចប់ហើយ ព្រោះនាងមិនអាចបន្តទៅមុខរួចទៀតទេហើយការប្រកាសលើកនេះ គឺជាការបញ្ចប់ពិតមែន។ នាងបន្ថែមថា ការបញ្ចប់នេះ គឺពួកគេទាំងពីរមិនបានឈ្លោះប្រកែកគ្នាដែរពោល គឺបញ្ចប់តែម្តង ហើយនាងក៏ផ្តាំថា ចំពោះស្រីៗដែលប៉ះអតីតគូស្នេហ៍ខ្លួនត្រៀមខ្លួនទៅ ហើយក៏ប្រយ័ត្នខ្លួនផង៕



អត្ថបទ៖ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


