ជីវិតកម្សាន្ដ
តារាសិចស៊ី អៀ ម៉េងលិ ទម្លាយចរិតបែបនេះធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកគ្រប់គ្នា
តារាស្រីនិយមការស្លៀកពាក់សិចស៊ីសម្ញែងសាច់ខ្ចីកញ្ញា អៀ ម៉េងលិ ហៅអូនម៉ីថ្មីៗនេះ បានប្រកាសដំណឹងបែកបាក់ស្នេហ៍ជាមួយសង្សារ ដែលស្រលាញ់គ្នាប្រមាណ ៥ ឆ្នាំ មកហើយបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។

បន្ទាប់ពីរឿងរ៉ាវស្នេហាត្រូវបានបញ្ចប់តាមរយ:ការ ចែកផ្លូវគ្នាដើររៀងខ្លួននោះតារាស្រី អៀ ម៉េងលិ មក ទល់ពេលនេះគេមិនទាន់ដឹងទេថា នាងអាចទទួលយកបុរសណាម្នាក់ ដើម្បីស្អំបេះដូងនៅឡើយទេ ខណៈមានការបង្ហើបថា កំពុងមានបុរសជាច្រើនតាមលួងលោកសុំស្នេហ៍ពីតារាស្រីរូបនេះ។

ដោយឡែកបើងាកមកចាប់អារម្មណ៍ជីវិតឯកជនរបស់តារាស្រី អៀ ម៉េងលិ ឯណោះវិញជារឿងៗនាងនៅតែបង្ហាញស្នាមញញឹមហាក់គ្មានរឿងអ្វីកើតឡើ ងនោះ។ ម្យ៉ាងគេឃើញ អៀ ម៉េងលិនាងតែងតែបញ្ចេញរូបភាពថ្មីៗតុបតែងខ្លួនយ៉ាងស្រស់ស្អាតមិនចាញ់មិត្តភក្តិរួមជំនាន់ទេ។ តួយ៉ាងមុននេះ ម៉េងលិ បានបង្ហោះរូបភាពដ៏ទាក់ទាញភ្ជាប់ខ្លឹមសាររៀបរាប់ពីអត្តចរិតរបស់ខ្លួនដែលគ្រប់គ្នាពុំធ្លាប់ដឹង។

តារាសាច់សខ្ចីកញ្ញា អៀ ម៉េងលិ បានបើកកកាយអំពីចរិតពិតរបស់ខ្លួនដូច្នេះថាតាំងពីកើតមក គឺនាមងជាមនុស្សបែបនេះ ចរិតត្រង់ទៅត្រង់មកច្បាស់ៗសម្ដីអាក្រក់ខ្លះហើយក៏រាងឈ្លើយបន្តិចដែរចូល ចិត្តលេងសើចច្រើន ដើម្បីឲ្យជីវិតមានន័យ។


ស្រីស្អាត អៀ ម៉េងលិ បានបន្តថា បញ្ជាក់ដែរថា “ខ្ញុំស្មោះត្រង់នឹងមនុស្សដែលស្មោះត្រង់នឹងខ្ញុំដូចគ្នា ខ្ញុំក៏មិនដែលគិតទៅច្រណែនជីវិតរបស់អ្នកណាទេ រាប់អានជាមួយគ្នាក៏ឲ្យអស់ពីចិត្តឃើញអី្វនិយាយប្រាប់ហ្នឹងមិនចូលចិត្តលាក់។ ខ្ញុំទម្លាប់ប្រដៅខ្លួនឯងថាបើអ្នកណាមកល្អដាក់ខ្ញុំ ខ្ញុំក៏តបស្នងដោយបេះដូង។ ជាមួយខ្លឹមសាររបស់ អៀ ម៉េងលិ នេះដែរគេឃើញមានអ្នកគាំទ្រយល់ថា សម្តីរបស់ អៀ ម៉េងលិ ពិតជាមានប្រយោជន៍ល្អផងដែរ ចំពោះអ្នកដែលកំពុងតាមស្រលាញ់នាង ដើម្បីបានសិក្សាច្បាស់នៅចិត្តគំនិតរបស់កញ្ញា អៀ ម៉េងលិ នាថ្ងៃអនាគត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


