Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើង Semeru ផ្ទុះឡើង ខណៈអាជ្ញាធរ ព្រមានប្រជាជន ឲ្យប្រយ័ត្ន

បានផុស

នៅ

ភ្នំភ្លើង Semeru ស្ថិតនៅខេត្ត ជ្វាខាងកើត នៃប្រទេសឥណ្ឌូនេស៊ី បានផ្ទុះនៅថ្ងៃសុក្រទី២២ខែកញ្ញា ហើយអាជ្ញាធរក្នុងតំបន់ បានព្រមានប្រជាជនឲ្យនៅឆ្ងាយពីតំបន់នោះ។

ភ្នំភ្លើង Semeru (រូបថត៖ ANTARA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប៉ុស្តិ៍ត្រួតពិនិត្យភ្នំភ្លើង Semeru, ភ្នំភ្លើងនេះ បានផ្ទុះនៅម៉ោង៩និង២៣នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយបញ្ចេញផេះក្តៅរហូតដល់៧០០ម៉ែត្រ ពីមាត់រណ្ដៅទៅភាគអាគ្នេយ៍។

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានអំពាវនាវដល់ប្រជាជន ឲ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ ហើយជាពិសេស ចៀសវាងតំបន់ភាគអាគ្នេយ៍ក្នុងរង្វង់ចម្ងាយ៥គីឡូម៉ែត្រ ព្រោះអាចមានការផ្ទុះបន្ថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានព័ត៌មានលម្អិតអំពីទំហំនៃការខូចខាតឡើយ។

ភ្នំភ្លើង Semeru ដែលមានកម្ពស់រហូតដល់ ៣៦៧៦ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ គឺនៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់។ ការផ្ទុះរបស់វាកាលពីខែធ្នូឆ្នាំ២០២១ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះ និងឆក់យកជីវិតមនុស្សជាង៥០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣៧ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម