ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ UN ថា លោកខាងលិច គឺជា ពិភពសំបូរទៅដោយការភូតកុហក
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយដោយមិនសំចៃមាត់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ ថា លោកខាងលិចគឺជាពិភពសំបូរទៅដោយការភូតកុហក លាក់ពុត និងមិនគោរពតាមសន្ធិសញ្ញាអន្តរជាតិឡើយ ។

លោក Lavrov បានលើកឡើងថា “សកលលោកភាគច្រើនគឺត្រូវបានបោកបញ្ឆោតដោយលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងក្រុមបស្ចិមប្រទេសដែលស្ថិតក្រោមការបង្គាប់បញ្ជារបស់ខ្លួន កំពុងបន្តបញ្ឆេះជម្លោះ ក៏ដូចជាប្រើឧបាយកលទាញមនុស្សជាតិឲ្យធ្លាក់ចូលទៅក្នុងប្លុកអរិភាព និងរារាំងដល់ការសម្រេចបាននូវគោលដៅរួមផងដែរ” ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះក៏បានចោទប្រទេសលោកខាងលិចផងដែរថា បានធ្វើអ្វីគ្រប់បែបយ៉ាងតាមដែលពួកគេអាចធ្វើទៅបានដើម្បីការពារការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលពិតប្រាកដ ជាពិសេសពួកគេកំពុងព្យាយាមបង្ខំពិភពលោកឲ្យដើរតាមច្បាប់ដែលគិតតែពីខ្លួនឯង ប៉ុន្តែពិភពលោកមិនចង់រស់នៅក្រោមនឹមរបស់អ្នកណាទៀតនោះទេ ។

ជាក់ស្ដែង រាល់សំណើរបស់អង្គការសហប្រជាជាតិ (UN) មិនដែលចេញជាផ្លែផ្កាណាមួយឡើយ ដោយសារតែលោកខាងលិចមិនបានគោរពតាមការសន្យារបស់ពួកគេចំពោះរដ្ឋាភិបាលទីក្រុងមូស្គូ រួមទាំងការដកទណ្ឌកម្មលើធនាគាររុស្ស៊ី ក៏ដូចជាការភ្ជាប់ប្រព័ន្ធ SWIFT សកលផងដែរ ។
គួរបញ្ជាក់ថា ការថ្លែងសុន្ទរកថារបស់លោក Lavrov បានកើតឡើងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ លើទឹកដីនៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ហើយក៏ជាកន្លែងដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបានស្វែងរកការគាំទ្រសម្រាប់រដ្ឋាភិបាលទីក្រុងកៀវផងដែរ ខណៈប្ររទេសនេះកំពុងជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


