ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនកងនាវាចម្បាំងទៅកៀក អ៊ីស្រាអែល
សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងបញ្ជូននាវាផ្ទុកយន្តហោះ នាវាចម្បាំង និងយន្តហោះទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ហើយនឹងផ្តល់ឲ្យអ៊ីស្រាអែលនូវឧបករណ៍ និងគ្រាប់រំសេវបន្ថែមផងដែរ។

អាមេរិកបានចាត់វិធានការបែបនេះ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលប្រធានាធិបតី ចូ បៃដិន ហៅថា ជាការវាយប្រហារដែលមិនធ្លាប់មានពីមុនមក និងគួរឲ្យរន្ធត់ពន់ពេក។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និយាយថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford, នាវាផ្ទុកមីស៊ីល និងនាវាពិឃាតមីស៊ីល ៤គ្រឿង កំពុងធ្វើដំណើរទៅកាន់តំបន់នោះហើយ ខណៈយន្តហោះចម្បាំងអាមេរិក ក៏នឹងត្រូវបញ្ជូនទៅដែរ។

លើសពីនេះ សេតវិមានបញ្ជាក់ថា ជំនួយយោធាបន្ថែមទៀតដល់អ៊ីស្រាអែល នឹងត្រូវបានបញ្ជូនទៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីធានាថា សត្រូវរបស់អ៊ីស្រាអែល នឹងមិនព្យាយាមកេងចំណេញពីស្ថានភាពនេះទេ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken លើកឡើងថា សហរដ្ឋអាមេរិក ក៏កំពុងធ្វើការដើម្បីផ្ទៀងផ្ទាត់របាយការណ៍ដែលថា ពលរដ្ឋរបស់ខ្លួនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ និងចាប់ជាឈ្លើយផងដែរ។
តាមការបញ្ជាក់ពីអ៊ីស្រាអែល មនុស្សជាង៧០០នាក់ត្រូវបានសម្លាប់ និង១០០នាក់ត្រូវ ចាប់ពង្រត់។ ចំណែក នៅតំបន់ហ្គាហ្សាវិញ មនុស្សយ៉ាងតិច៣១៣នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បកស្រាយ ៣ចំណុចសំខាន់ ទាក់ទិនជម្លោះ អ៊ីស្រាអែល-ហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


