ព័ត៌មានអន្ដរជាតិ
បកស្រាយ ៣ចំណុចសំខាន់ ទាក់ទិនជម្លោះ អ៊ីស្រាអែល-ហាម៉ាស់
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលបំផុត លើអ៊ីស្រាអែល ដោយក្រុមយុទ្ធជនរបស់ខ្លួន បានសម្រុកចូលទៅក្នុងសហគមន៍ក្បែរតំបន់ហ្គាហ្សាស្ទ្រីប រួចសម្លាប់អ្នកស្រុក និងចាប់មនុស្សជាចំណាប់ខ្មាំង។
មានមនុស្សជាច្រើន ដែលភ្ញាក់ផ្អើលចំពោះការវាយប្រហារនេះ ហើយចង់ដឹងថា មានរឿងរ៉ាវអ្វីខ្លះពាក់ព័ន្ធនឹងរឿងហេតុនេះ។

ដូចនេះ កម្ពុជាថ្មី សូមបកស្រាយលម្អិតអំពីជម្លោះរវាងភាគីទាំង២៖
តើហាម៉ាស់ជាអ្វី?
ហាម៉ាស់ គឺជាក្រុមសកម្មប្រយុទ្ធឥស្លាមនិយមប៉ាឡេស្ទីន ដែលគ្រប់គ្រងជ្រោយហ្គាហ្សា។ ក្រុមហាម៉ាស់ បានសច្ចាថាបំផ្លិចបំផ្លាញអ៊ីស្រាអែលឲ្យបាន។ ក្រុមនេះបានធ្វើសង្គ្រាមជាច្រើនជាមួយអ៊ីស្រាអែល ចាប់តាំងពីខ្លួនចូលកាន់អំណាចនៅតំបន់ហ្គាហ្សា ក្នុងឆ្នាំ២០០៧។

ក្នុងសង្រ្គាមទាំងនោះ ក្រុមហាម៉ាស់ បានបាញ់ ឬអនុញ្ញាតឲ្យក្រុមផ្សេងទៀត បាញ់រ៉ុកកែតរាប់ពាន់គ្រាប់ដាក់អ៊ីស្រាអែល និងធ្វើការវាយប្រហារសាហាវៗផ្សេងទៀត។ អ៊ីស្រាអែល ក៏បានសងសឹកម្តងហើយម្តងទៀតលើក្រុមហាម៉ាស់ ជាមួយនឹងការវាយប្រហារតាមអាកាស ហើយសហការជាមួយអេហ្ស៊ីប ដើម្បីបិទច្រកហ្គាហ្សា ចាប់តាំងពីឆ្នាំ២០០៧មក ក្នុងអ្វីដែលខ្លួននិយាយថា សម្រាប់សន្តិសុខរបស់ខ្លួន។
ក្រុមនេះនិងសម្ព័ន្ធរបស់ខ្លួន ត្រូវបានអ៊ីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក៏ដូចជាមហាអំណាចផ្សេងទៀត ចាត់ទុកថាជា ក្រុមភេរវកម្ម។ ក្រុមហាម៉ាស់ ត្រូវគេចោទប្រកាន់ថា បានទទួលការគាំទ្រពីអ៊ីរ៉ង់ ដែលផ្តល់មូលនិធិដល់ខ្លួននិងផ្តល់អាវុធ ក៏ដូចជាការបណ្តុះបណ្តាល។
តើ ជ្រោយហ្គាហ្សា ជាអ្វី?
ជ្រោយហ្គាហ្សា គឺជាទឹកដីបណ្តោយ៤១គីឡូម៉ែត្រ និងទទឹង១០គីឡូម៉ែត្រ លាតសន្ធឹងចន្លោះអ៊ីស្រាអែល អេហ្ស៊ីប និងសមុទ្រមេឌីទែរ៉ាណេ។ ទីនោះមានប្រជាជនប្រហែល ២.៣ លាននាក់ និងជាកន្លែងមានដង់ស៊ីតេប្រជាជនខ្ពស់បំផុតមួយ លើពិភពលោក។

ហេតុអ្វីបានជាអ៊ីស្រាអែល និងក្រុមហាម៉ាស់ ប្រយុទ្ធគ្នា?
ដោយសារតែជម្លោះដែនដីបំបែករដ្ឋនិងរឿងរ៉ាវចាក់ស្រេះពាក់ព័ន្ធពូជអម្បូរជ្វីហ្វ ទើបធ្វើឲ្យភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មិនសូវថមថយឡើយ ប៉ុន្តែការវាយប្រហារដោយក្រុមហាម៉ាស់កាលពីថ្ងៃសៅរ៍ទី៧ខែតុលា គឺបានកើតឡើងដោយគ្មានការព្រមានជាមុន។

ក្រុមហាម៉ាស់ បានបាញ់រ៉ុកកែត រាប់ពាន់គ្រាប់ទៅលើអ៊ីស្រាអែល ខណៈយុទ្ធជនហាម៉ាស់រាប់សិបនាក់ បានឆ្លងដែន ហើយលុកលុយសហគមន៍អ៊ីស្រាអែល ដោយបានសម្លាប់ជនស៊ីវិលរាប់រយនាក់ និងចាប់អ្នកផ្សេងទៀតជាឈ្លើយ។
ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសភ្លាមៗដោយនិយាយថាខ្លួនកំពុងកំណត់គោលដៅលើទីតាំងសកម្មប្រយុទ្ធនៅហ្គាហ្សា។ គិតត្រឹមថ្ងៃអាទិត្យ មន្ត្រីក្នុងតំបន់ និយាយថា មនុស្សជាង៧០០នាក់ត្រូវបានសម្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល ដាក់ប្រទេសក្នុង គ្រាមានសង្គ្រាម ក្រោយក្រុម Hamas បាញ់រ៉ុកកែតជាង ៥០០០គ្រាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


