ព័ត៌មានអន្ដរជាតិ
ពិភពលោក ប្រឈមបាត់បង់ឱសថពាក់កណ្ដាល ព្រោះការផុតពូជនៃរុក្ខជាតិ
បើតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងការបាត់បង់ឱសថប្រហែលពាក់កណ្ដាលនាពេលអនាគត ដោយសារការផុតពូជនៃរុក្ខជាតិ ។

រុក្ខជាតិមានផ្កាប្រហែល ១០ ម៉ឺនប្រភេទកំពុងរងនូវការគំរាមកំហែង ហើយថ្នាំភាគច្រើនពឹងផ្អែកលើរុក្ខជាតិជាគ្រឿងផ្សំ ដូច្នេះទើបវាប្រឈមខ្លាំងបែបនេះ ។
ទន្ទឹមនោះ ការរកឃើញនេះបានមកពីរបាយការណ៍ “State of the World’s Plants and Fungi” ដែលជារបាយការណ៍ដ៏សំខាន់មួយ ធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅឧទ្យាន Kew ភាគខាងត្បូងទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ។

របាយការណ៍ពីអ្នកវិទ្យាសាស្ត្រជាង ២០០ នាក់មកពី ១០២ ស្ថាប័នក្នុង ៣០ ប្រទេសជុំវិញពិភពលោកដែលបានចូលរួមចំណែកក្នុងរបាយការណ៍របស់ Kew និយាយទៀតថា រុក្ខជាតិ និងផ្សិតជាង ៥៩ ភាគរយ ដែលសំបូរខ្លាំងនៅឆ្នាំ ២០២០ ទំនងជាជិតផុតពូជ ហើយ ២៤ ភាគរយទៀតដាច់ពូជតែម្ដង ។
អ្នកវិទ្យាសាស្ត្រនៅឧទ្យាន Kew ក៏បានព្រមានផងដែរថា រុក្ខជាតិជាច្រើននឹងផុតពូជ មុនពេលពួកគេត្រូវគេរកឃើញទៅទៀត ។ ពួកគេប៉ាន់ប្រមាណថា រុក្ខជាតិ ៣ ក្នុងចំណោម ៤ ដែលមិនទាន់រកឃើញដោយវិទ្យាសាស្រ្ត គឺមានហានិភ័យផុតពូជខ្ពស់គួរឲ្យព្រួយបារម្ភ ។

គួរបញ្ជាក់ថា ផ្សិតក៏ជាប្រភពឱសថដ៏មានសក្តានុពល និងសមាសធាតុមានប្រយោជន៍ផងដែរ ហើយមានផ្សិតតែ ១៥៥ ០០០ ប្រភេទប៉ុណ្ណោះក្នុងចំណោមផ្សិតប្រហែល ២.៥ លានប្រភេទនៅទូទាំងពិភពលោកត្រូវបានចុះបញ្ជី ៕

ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


