ព័ត៌មានជាតិ
គណៈឱសថការី សម្រេចផ្អាកអាជ្ញាបណ្ណ ម្ចាស់ឧសថស្ថានប៊ីយូឃែរ ១២ខែ ក្រោយរកឃើញកំហុសវិជ្ជាជីវៈ
គណៈឱសថការីកម្ពុជា បានសម្រេចផ្អាកអាជ្ញាបណ្ណម្ចាស់ឧសថស្ថានប៊ីយូឃែរ១២ខែ ជុំវិញករណីដកថ្នាំពេទ្យវិញក្រោយអ្នកទិញខ្វះលុយ ៥០០រៀល ដែលធ្វើឱ្យផ្ទុះការវែកញែកខ្លាំងពីមហាជនលើបណ្តាញសង្គម។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈឧសថការីបានឱ្យដឹងថាបន្ទាប់ពីមានការស៊ើបអង្កេតលើករណីនេះ ព្រមទាំងបានរកឃើញថាម្ចាស់ឱសថស្ថានប៊ីយូរឃែរគឺឱសថការី គឹម សុជាតា បានប្រព្រឹត្តិ ខុសនឹងក្រមសីលធម៌ឱសថការីនោះ ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ១ បានសម្រេចផ្អាកអាជ្ញាបណ្ណឱសថការី ចំនួន១២ខែ ដោយមិនអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រចាប់ពី «ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦» ។
ជាមួយគ្នានេះគណៈឧសថការីបានឱ្យលោកស្រី គឹម សុជាតា ចេញការសុំទោសជាសាធារណៈនូវកំហុសឆ្គងដែលបានប្រព្រឹត្ត សន្យាគោរពក្រមសីលធម៌ឱសថការីឱ្យបានខ្ជាប់ខ្ជួន និងប្រសិនបើប្រព្រឹត្តផ្ទុយនឹងការសន្យាខាងលើ លោកស្រីនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
នៅថ្ងៃនេះលោកស្រី គឹម សុជាតា ក៏បានចេញលិខិតសុំទោសជាសាធាណៈមួយផងដែរ និងសង្ឃឹមថាសាធារណៈជនផ្ដល់ឱកាសក្នុងការកែលម្អជាថ្មីផងដែរ។
ក្នុងលិខិតសូមទោសជាសាធារណៈនោះបានសរសេរបញ្ជាក់ថា៖ «នាងខ្ញុំសូមទោសពីចិត្តពិត ចំពោះការប្រតិបត្តិ និងការប្រាស្រ័យទាក់ទងដែលមិនសមរម្យនោះ» ។
គួរឱ្យដឹងផងដែរថា ចំណាត់ការរបស់គណៈឧសថការីកម្ពុជាពេលនេះ កើតឡើងបន្ទាប់ពីមហាជនជាបន្តបន្ទាប់បានប្រតិកម្ម មិនសប្បាយចិត្តចំពោះវីដេអូមួយដែលត្រូវបានបង្ហោះដោយម្ចាស់ឧសថស្ថានប៊ីយូឃែរលោកស្រី គឹម សុជាតា ដែលស្ដីបន្ទោសលើអ្នកជំងឺដែលសុខចិត្តដើរចេញវិញបន្ទាប់ពីសុំឱ្យពេទ្យចុះថ្លៃថ្នាំ៥០០រៀលតែពេទ្យមិនចុះ។ និយាយក្នុងវីដេអូនោះលោកស្រី សុជាតា បានបរិយាយថា បុរសម្នាក់បានពិគ្រោះជំងឺរមាស់ក្បាលរបស់គាត់ដែលពេទ្យតម្រូវឱ្យយកសាប៊ូទៅកក់ ឬផ្សំថ្នាំ។ ពេលនោះអ្នកជំងឺបានលើកឡើងថាលោកសុំផ្សំថ្នាំលេប ខណៈថ្នាំផ្សំនោះអស់ ១៣៥០០រៀល តែអ្នកជំងឺបានសុំត្រឹម ១ ៣០០០រៀល តែពេទ្យមិនព្រម និងបានប្រាប់ទៅអ្នកបើកកន្លែងលក់ថ្នាំផ្សេងទៀតឱ្យចំណាំមុខអ្នកជំងឺទៀតផង។
ទាក់ទងនឹងករណីនេះប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានលើកឡើងថាជារឿងដែលសោកស្ដាយដែលគ្រាន់តែលុយ៥០០រៀលបែរជាមិនលើកលែងហើយគ្រូពេទ្យយកវីដេអូទៅបង្ហោះបង្កើតឱ្យមានការរើសអើងលើអ្នកជំងឺដូច្នេះ៕
អត្ថបទដោយ អុន ស្រីមាន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


