Connect with us

ព័ត៌មានជាតិ

តុលាការ ផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ៣ឆ្នាំ ក្រោមបទញុះញង់

បានផុស

នៅ

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលក្រមដែលប្រកាសដោយលោកស្រីចៅក្រម ឈុន ដាវី និងលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ក៏បានសម្រេចពិន័យប្រាក់ជនជាប់ចោទចំនួន៤លានរៀលបង់ចូលថវិការដ្ឋ និងបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើកាលណាជនត្រូវចោទមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះ។

គួរជម្រាបថា លោក ថាច់ សេដ្ឋា ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់» ក្រោយពេលលោកបានថ្លែងសារនៅក្នុងការជួបជុំមួយនៅប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២២ ខណៈការថ្លែងសាររបស់លោក មានចរិតញុះញង់ រើសអើងនៅក្នុងសង្គមខ្មែរ។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវចាប់ខ្លួន កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ពេលកន្លងទៅ លោកធ្លាប់បានស្នើទៅតុលាការរាជធានីភ្នំពេញ សុំតម្កល់ប្រាក់៣ម៉ឺនដុល្លារ ដើម្បីបាននៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែ តុលាការបានបដិសេធមិនទទួលយកសំណើសុំតម្កល់ប្រាក់នោះឡើយ។ ដោយមិនបាននៅក្រៅឃុំ មេធាវីរបស់លោក ថាច់ សេដ្ឋា បានបន្តប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែនៅតែបរាជ័យដដែល។ បន្ទាប់មក លោកមេធាវី ជួង ជូងី បានបន្តប្ដឹងឡើងតុលាការកំពួល ហើយតុលាការបានសម្រេចមិនឱ្យជនត្រូវចោទនៅក្រៅឃុំ និងបញ្ជូនឱ្យតុលាការថ្នាក់ក្រោមជំនុំជម្រះតាមច្បាប់ រហូតដល់ថ្ងៃកាត់ទោស និងផ្ដន្ទាទោសនេះ៕

អត្ថបទដោយ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម