Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្នើបញ្ឈប់រាល់ការប្រៀបធៀបរវាងមនុស្សស្រី

បានផុស

នៅ

ម្ចាស់មកុដ Miss Grand Cambodia​ ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្នគេសង្កេតឃើញថា ទាំងប្រជា​ប្រិយភាព និងសន្ទុះនៃការគាំទ្រហាក់ហក់ឡើងមិនចាញ់តារាឯទៀតនោះឡើយ។ មិនតែប៉ុណ្ណោះរូបសម្ផស្សរបស់នាងក៏ជាផលវិជ្ជមានក្នុងការទាក់ទាញបុរសៗឲ្យលង់ស្រលាញ់ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នាដែលទីផ្សាគាំទ្រ និងសិល្ប:កំពុងដំណើរការបោះជំហ៊ានទៅមុខយ៉ាងផ្លែផ្កានេះដែរ ក៏ស្រាប់តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានស្នើបញ្ឈប់រាល់ការប្រៀបធៀបរវាងមនុស្សស្រី ព្រោះមានចំណុចល្អផ្សេងគ្នា។ ក្នុងន័យនេះ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា មនុស្សយើងម្នាក់ៗ មិនបានកើតមកជាមួយភាពឥតខ្ចោះឡើយ គឺយើងគ្រប់គ្នាសុទ្ធតែបានដឹងហើយ​។

ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយបន្តថា ប៉ុន្តែស្តង់ដាសម្រស់ក្នុងសង្គមដែលយើងរស់នៅសព្វថ្ងៃ គឺតែងតែទាមទារឱ្យយើងចង់បាននេះចង់បាននោះដូចអ្នកដទៃទៅវិញរហូតភ្លេចសម្លឹងមើលចំណុចល្អរបស់ខ្លួនឯងទៅវិញហេតុអ្វី?។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់ទៀតថា“ចូរបញ្ឈប់រាល់ការ ប្រៀបធៀបព្រោះមនុស្សស្រីទាំងអស់ គឺសុទ្ធតែមានចំណុចល្អរៀងៗខ្លួន ហើយយើងត្រូវតែស្គាល់ពីតម្លៃខ្លួនឯង ស្រឡាញ់ខ្លួនឯង ហើយអ្នកនឹងដឹងថា អ្នកជាមនុស្សស្រីដែលអស្ចារ្យបំផុតតាមបែបផែនដែលអ្នកមាន “។ នាងបន្ថែមថា កុំភ្លេចស្រឡាញ់ខ្លួនឯងអោយច្រើនៗ កុំបាក់ទឹកចិត្តក្នុងដំណើរជីវិតណាស៊ូស៊ូសុំផ្តល់កម្លាំងចិត្ត និងក្តីស្រឡាញ់ដល់អ្នកទាំងអស់គ្នា។

គួររម្លឹកថា កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញតំណាងកម្ពុជាក្នុងការចេញទៅប្រកួចលើឆាកអ ន្តរជាតិនាអំឡុងខែតុលាចុងឆ្នាំ២០២២។យ៉ាងណាមិ ញទោះបីនាងមិនអាចឆ្លងចូលទៅក្នុងTop5 ក្នុងការ ប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូនេស៊ី ពិតមែនតែបរវកញ្ញារូបនេះរក្សាបានការគាំទ្រនិ ងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម