ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមទៅព្រះវិហារផ្តលកម្លាំងចិត្តដល់កងទ័ព
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបវរកញ្ញាល្បីឈ្មោះទទួលបានការគាំទ្រច្រើនពីមហាជនខ្មែរគ្រប់វ័យបានបង្ហើបពីគម្រោងត្រៀមទៅតំបទ់ប្រាសាទព្រះវិហារ ដែលកំពុងមានបញ្ហាជម្លោះជាមួយថៃ ដើម្បីចែកជូនសម្ភារ:និងលើកទឹកចិត្តដល់ទាហារខ្មែរការពារទឹកដីនៅទីនោះ។

អតីតបវរកញ្ញាកម្ពុជាដែលជាម្ចាស់មកុដ Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទោះបីជាអាជីពសិល្ប:បច្ចុប្បន្នមានភាពមមាញឹមច្រើនយ៉ាងណាក្តី តែក្នុងនាមខ្មែរស្រលាញ់ខ្មែរ នាងបានបង្ហាញឆន្ទ :ដើម្បីធ្វើដំណើរទៅដោយផ្ទាល់ក្នុងការលើកទឹកចិត្តជូនទាហារខ្មែររបស់យើងដែលកំពុងឈរជើងការពារទឹកដីនៅទីនោះ។
វត្តី សារ៉ាវឌ្ឍី សង្ឃឹមថា ខ្លួននិងក្រុមការងារនឹងបានទៅជួប ក៏ដូចជាជួយដល់កងទាហានឆាប់ៗនេះ ដើម្បីជូននូវទឹកចិត្តបន្តិចបន្តួចក្នុងនាមជាប្រជាជនខ្មែរ។ បវរកញ្ញារូបនេះថា “ទោះមិនបានទៅសមរភូមិជាមួយបងៗក្តីក៏សូមឱ្យបងៗដែលជាទាហានខ្មែរទាំងអស់ដែលនៅព្រំដែនមានសុខសុវត្ថិភាពទាំងអស់គ្នា”។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយទៀតថា “នាងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ចំពោះគ្រួសារសពដែលបានពាលី និងសូមកោតសរសើរចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់បងៗកងទ័ពកម្ពុជា ដែលបានពលីជីវិតការពាបូរណភាពទឹកដី”។
ជាការកត់សម្គាល់ ខណ:ដែលបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ កំពុងតែឡើងកម្តៅនោះ នៅលើបណ្តាញសង្គមគេសង្កេតឃើញមានអ្នកសិល្ប:មួយចំនួនបានចេញមុខជួយជ្រោមជ្រែង និងផ្តល់កម្លាំងចិត្តព្រមទាំងចូលរួមបរិច្ចាគថវិកាស្បៀងអាហារជាដើម ដើម្បីជាការលើកទឹកចិត្តទៅដល់កងទ័ពកម្ពុជាដែលកំពុងឈរនៅព្រំដែនដែលកំពុងប្រឈមមុខដាក់គ្នាជាមួយទាហានថៃ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


