ព័ត៌មានជាតិ
ថ្ងៃសៅរ៍សប្តាហ៍នេះ ស្ថានទូតបារាំង រៀបចំពិព័រណ៍ «ផ្សារបារាំង» ឱ្យសាធារណជនចូលរួមដោយសេរី
ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំពិព័រណ៍ «ផ្សារបារាំង» ជាថ្មីម្តងទៀត នៅទីតាំងឧទ្យានរបស់ស្ថានទូតផ្ទាល់តែម្តង
ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច ។
ពិព័រណ៍ “ផ្សារបារាំង” គឺផ្តួចផ្តើមឡើងដោយជនជាតិបារាំងដែលរស់នៅកម្ពុជា និងធ្វើឡើងស្ដីអំពីវប្បធម៌ ការច្នៃប្រឌិត ការតាំងពិព័រណ៍អាហារ សិល្បៈផ្សេងៗ និងសុខុមាលភាព បើកឱកាសឱ្យពលរដ្ឋកម្ពុជា បានទស្សនា និងស្វែងយល់។

បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា កម្មវិធីនេះ មានស្តង់ពិព័រណ៍ជាង ៧០ និងមានរៀបចំម៉ាស៊ីនត្រជាក់ ក្នុងបរិវេណដ៏ធំ អាចឱ្យសាធារណជន រីករាយនឹងការភ្លក់អាហារ និងថែមទាំងអាចចូលរួមសកម្មភាពកីឡារបស់ Decathlon Cambodia សកម្មភាពវប្បធម៌ ហត្ថកម្ម អាហារបែបសិល្បៈ រួមនឹងសកម្មភាពកម្សាន្តជាច្រើនទៀត សម្រាប់មនុស្សគ្រប់វ័យ។
ក្រៅពីកម្សាន្តដោយការភ្លក់អាហារ និងសកម្មភាពផ្សេងបានហើយ នៅអាចទស្សនាទីធ្លាដ៏ស្រស់ស្អាតនៃ ឧទ្យានជាតិដ៏ធំជាងគេ ក្នុងក្រុងភ្នំពេញ បានទៀតផង។
សូមបញ្ជាក់ថា បើទោះបីជាកម្មវិធីនេះ បញ្ចប់នៅម៉ោង ៦រសៀល ប៉ុន្តែនៅចុងម៉ោងដែលអនុញ្ញាតឱ្យចូលបាន គឺមិនត្រូវឱ្យលើស ម៉ោង ៥:៣០នាទីល្ងាចឡើយ។ កម្មវិធីពិព័រណ៍នេះ បើកឱ្យចូលរួមដោយសេរី ប៉ុន្តែស្ថានទូត មិនអនុញ្ញាតឱ្យយកកាតាប ឬកាបូប និងសម្ភារសំពីងសំពោងចូលឡើយ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


