ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្តការវាយឆ្មក់តាមអាកាសសម្លាប់មនុស្ស ៤៦ នាក់ទៀតនៅ ហ្គាហ្សា
យ៉ាងហោចណាស់មនុស្ស ៤៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់តាមផ្លូវអាកាសពេញមួយយប់ពីសំណាក់យោធារបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ខណៈក្នុងចំណោមអ្នកស្លាប់ទាំងនោះនាក់ រួមមាន ២៤ នាក់ជាសមាជិកក្រុមគ្រួសារ al-Motawwaq រស់នៅនៅទីក្រុង Jabalia ។

ចំណែក ១០ នាក់ទៀតគឺជាសមាជិកក្រុមគ្រួសារ al-Ajrami រស់នៅទីក្រុង Jabalia ដូចគ្នា ខណៈមនុស្ស ៥ នាក់មកពីគ្រួសារ Khader ហើយក្នុងនោះមានកុមារ ៤ នាក់ និងស្ត្រីម្នាក់ផងដែរ ។
ស្របពេលជាមួយគ្នានេះ មនុស្ស ៧ នាក់ផ្សេងទៀតដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល គឺជាអ្នករស់នៅកណ្តាលទីក្រុង Deir el-Balah និងជំរុំជនភៀសខ្លួន al-Bureij កណ្តាលតំបន់ហ្គាហ្សា ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១៤ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ៤,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សប្រមាណ ១២,០០០ នាក់បានរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មេបក្សប្រឆាំង អ៊ីស្រាអែល ប្រាប់ពីជម្រើសដ៏ល្អបំផុតក្នុងការបញ្ចប់ជម្លោះជាមួយក្រុមហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


