Connect with us

សេដ្ឋកិច្ច

ស្រីលង្កា ប្រកាសលើកលែងទិដ្ឋាការដល់ប្រទេសចំនួន ៧ ដើម្បីជំរុញសេដ្ឋកិច្ច

បានផុស

នៅ

ប្រទេសស្រីលង្កាគ្រោងនឹងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចំនួន ៧ រួមទាំងឥណ្ឌា ចិន និងរុស្ស៊ីផងដែរ ដែលជាផ្នែកមួយនៃគម្រោងសាកល្បងដើម្បី​ជំរុញកំណើនទេសចរ និងស្តារសេដ្ឋកិច្ចឡើងវិញ ។​

គម្រោងផ្តល់ទិដ្ឋការដោយឥតគិតថ្លៃក្រោមកម្មវិធីសាកល្បងសម្រាប់ប្រទេស​ឥណ្ឌា ចិន រុស្ស៊ី ម៉ាឡេស៊ី ជប៉ុន ឥណ្ឌូណេស៊ី និងប្រទេសថៃ នឹងដាក់ចេញរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧស្សាហកម្មទេសចរណ៍របស់ប្រទេសស្រីលង្កាសម្រាប់ឆ្នាំ ២០២៣ នេះ កំពុងកំណត់គោលដៅកាន់តែខ្ពស់ឡើងវិញ ជាមួយនឹងគោលដៅទាក់ទាញភ្ញៀវទេសចរចំនួន ២ លាននាក់ កើនឡើងពីគោលដៅមុនចំនួន ១.៥ លាននាក់ ។

វិស័យទេសចរណ៍ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ប្រាក់ចំណូលរបស់ប្រទេសស្រីលង្កា បានប្រឈមមុខនឹងបញ្ហាយ៉ាប់យ៉ឺន ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Economic Times

ចុចអាន៖ Elon Musk ថា អាមេរិក លេងលើសហើយក្នុងការប្រើប្រាក់ដុល្លារជាអាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម