ព័ត៌មានជាតិ
ផលិតផលផ្លែឈើ ៨ មុខ ក្នុងខេត្តស្ទឹងត្រែងត្រូវបាននាំចេញលក់នៅលើទីផ្សារបង្កើនចំណូលពលរដ្ឋ
កសិករនៅក្នុងភូមិឃុំអូរ ឬស្សីកណ្ដាលស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានឱ្យដឹងថា ដំណាំឈើហូបផ្លែទទួលបានទិន្នផលខ្ពស់ និងបានធ្វើការនាំចេញទៅលក់លើទីផ្សារចំនួន ៨ មុខដើម្បីបង្កើនប្រាក់ចំណូលប្រចាំគ្រួសារ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងមានប្រសាសន៍ថា មន្ទីរកសិកម្មជំរុញឱ្យបងប្អូនកសិករទាំងអស់នាំគ្នាដាំដំណាំឈើហូបផ្លែ ទៅតាមបច្ចេកទេសកសិកម្ម ដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ព្រោះបច្ចុប្បន្នផ្លែឈើចំនួន៨មុខ មានទីផ្សារនាំចេញពីខេត្តស្ទឹងត្រែងបានជួយបង្កើនផ្នែកសេដ្ឋកិច្ចប្រចាំគ្រួសារ។
លោកប្រធានមន្ទីរកបានបញ្ជាក់ថា៖ នៅខេត្តស្ទឹងត្រែងប្រជាកសិករដាំបាន ទុរេន ម្នាស់ ក្រូច ត្របែក ល្មើ ម៉ាក់ប្រាំង -ស្វាយ-និងដូងក្រអូបទទួលបានផលល្អ និងមានទីផ្សារនាំចេញ ស្រួលលក់ទទួលបានប្រាក់ចំណូលខ្ពស់គួរសម។

លោកបន្តថា ពាក់ព័ន្ធនឹងដំណាំទាំងនេះ កសិករយើងមួយចំនួនមានផ្ទៃដីសក្តានុពល អាចដាំដុះបានល្អ តែបងប្អូនយើងមិនទាន់ប្រើប្រាស់ផ្ទៃដីទាំងនោះឱ្យបានទៅតាមការចង់បានទេជារួមមន្ទីរកសិក្ម្មរុក្ខាប្រមាញ់ និងនេសាទខេត្តជំរុញប្រជាពលរដ្ឋដាំដុះដំណាំដែលមានតម្លៃសេដ្ឋកិច្ចល្អហើយនិងមានទីផ្សារ យើងអត់ចង់ឱ្យគាត់ដាំជាដំណាំទូទៅទេ គឺត្រូវដាំដំណាំណាមានទីផ្សារស្រួលលក់កុំឱ្យមានការខាតបង់នៅពេលខាងមុខហើយក្នុងនេះយើងផ្តោតទៅលើដំណាំឈើហូបផ្លែដូចទុរេន ម្នាស់ទឹកឃ្មុំ និងក្រូចជាដើម ព្រោះដំណាំនេះមានតម្លៃទីផ្សារល្អ។
លោក សែ សុភី កសិករដាំដំណាំឈើហូបផ្លែ (ក្រូចថ្លុង) នៅភូមិអូរច្រឡង់ឃុំអូរឬស្សីកណ្តាលបានគាំទ្រការលើកឡើងនេះ ព្រោះកសិករយើងភាគច្រើនមិនបានគិតពីប្រាក់ចំណូលដែលបានមកពីការលក់ដូរ ផលដំណាំពីទីផ្សារមកទេ គឺពួកគាត់ដាំគ្រាប់តែបរិភោគនិងលក់ដូរតិចតួចតែប៉ុណ្ណោះ។

លោកបន្តថា ដើម្បីទទួលបានទិន្នផលល្អ និងលក់បានចំណូលខ្ពស់សូមឱ្យប្រជាកសិករយើងផ្លាស់ប្តូរទំលាប់នៃការដាំដុះការជ្រើសរើសពូជ ការថែទាំ ការប្រើប្រាស់ជីកសិកម្ម ការផលិតជីកំប៉ុស ទៅតាមមន្ត្រីជំនាញកសិកម្មបានណែនាំ។
លោកបន្តថា កិច្ចការងារទាំងនេះលោកអាចបង្ហាត់បង្ហាញនិងផ្តល់បទពិសោធន៍ជូនបាន ដើម្បីធ្វើឱ្យដំណាំឈើហូបផ្លែទទួលបានផលល្អទៅតាមរដូវកាល និងលក់បានថវិកាច្រើន ឈ្មួញមិនបង្អាប់ថ្លៃដូចជាក្រូចផ្អែមនេះជាដើម។សូមបញ្ធាក់ថា៖ នៅឆ្នាំ២០២៣នេះកសិករខេត្តស្ទឹងត្រែង ដាំដុះដំណាំឈើហូបផ្លែរយៈពេលវែងបានចំនួន ៥.៦៤១ហិកតា ដាំថ្មីអនុវត្តបានចំនួន៤៤៩ ហិកតា។

ក្នុងនោះមានទុរេនដាំថ្មី ៥១ ហិកតា សរុប២២៥ ហិកតា ស្វាយកែវរមៀតដាំថ្មី ១១៧ ហិកតា សរុប ៣ ២៦៨ហិកតា ដូង ដាំថ្មី ១៨០ ហិកតា សរុប ៦៣៥ ហិកតា។ ខ្នុរ ដាំថ្មី ១១ ហិកតា សរុប៣៨៤ ហិកតា។
ទៀប ដាំថ្មី ២៧ ហិកតា សរុប ៣៣៧ ហិកតា មៀន ដាំថ្មី ១៣ ហិកតា សរុប ១៤៤ ហិកតា ក្រូច ដាំថ្មី ៣៥ ហិកតា សរុប ៥០៩ ហិកតា ត្របែក ដាំថ្មី ១៥ ហិកតា សរុប ៧០ហិកតា ប័រ សរុប ៥២ ហិកតា ល្មើ សរុប ១៧ ហិកតា និងម្នាស់អនុវត្តបាន ១១៤ ហិកតា៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ