ព័ត៌មានអន្ដរជាតិ
យេម៉ែន បាញ់យន្តហោះគ្មានមនុស្សបើក ប្រឆាំងអ៊ីស្រាអែល
ក្រុមឧទ្ទាម Houthis របស់ប្រទេសយេម៉ែន បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក ប្រឆាំងអ៊ីស្រាអែល ដើម្បីជួយដល់ប៉ាឡេស្ទីន ខណៈក្រុមនេះធ្លាប់បាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកផ្ទុកគ្រឿងផ្ទុះជាច្រើនគ្រឿង កាលពីសប្ដាហ៍មុន។
បើយោងតាមសេចក្តីថ្លែងការណ៍ ពីកងកម្លាំងប្រដាប់អាវុធរបស់ក្រុមឧទ្ទាម Houthis ដែលផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ Al Masirah បានឱ្យដឹងថា ក្រុមអ៊ីស្លាមនិយមមួយនេះបាញ់យន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងគោលដៅដ៏រសើបក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទកន្លងទៅ។
ការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក បានធ្វើឡើងក្រោយពេលអ៊ីស្រាអែលបន្តវាយប្រហារកាន់តែខ្លាំងលើតំបន់ហ្គាហ្សា ហើយការជួយជ្រោមជ្រែងពីក្រុមឧទ្ទាម Houthi គឺដើម្បីជួយបញ្ឈប់ចលនានៅក្នុងមូលដ្ឋានគោលដៅ ជាពិសេសផ្ដោតលើអាកាសយានដ្ឋានរបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ អ៊ីស្រាអែល មានផែនការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


