ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បង្កើនការវាយប្រហារលើយេម៉ែនសម្លាប់មនុស្ស៣៥នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសយ៉ាងខ្លាំងទៅលើប្រទេសយេម៉ែនកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់ និងជាង ១៣០នាក់រងរបួស។

បើតាមក្រុមមន្ត្រី របស់ហ៊ូធី ភាគច្រើននៃអ្នកស្លាប់ និងរបួសនៅក្នុងទីក្រុង Sanaa ជាកន្លែងដែលទីតាំងយោធា និងស្ថានីយ៍ប្រេងឥន្ធនៈមួយត្រូវរងការប្រហារពីអ៊ីស្រាអែល។ ការវាយប្រហារនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមឧទ្ទាម ហ៊ូធីបានបញ្ជូនយន្តហោះគ្មានមនុស្សបើកវាយប្រហារអាកាសយានដ្ឋានអ៊ីស្រាអែល។ យ៉ាងណាក្រុម ហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ បានប្តេជ្ញាថានឹងបន្តសងសឹកអ៊ីស្រាអែល ដោយនិយាយថា ការវាយប្រហាររបស់ពួកគេគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថាក្រៅមានភាពតានតឹងនិងការវាយប្រហារថ្មីៗជាច្រើន អ៊ីស្រាអែលបានបន្តទៅមុខជាមួយនឹងការទម្លាក់គ្រាប់បែកកាន់តែខ្លាំងនៅក្នុងតំបន់ហ្គាហ្សា ជំរុញឲ្យប្រជាជនហ្គាហ្សាជម្លៀសចេញម្ដងហើយម្ដងទៀត។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ពីការស្លាប់រាប់សិបនាក់ទៀត រួមទាំងអ្នកដែលកំពុងស្វែងរកជំនួយ និងបានព្រមានអំពីគ្រោះទុរ្ភិក្សកាន់តែអាក្រក់ដែលបានសម្លាប់មនុស្សរាប់រយនាក់ភាគច្រើនជាកុមារចាប់តាំងពីខែសីហាមក។ ទោះយ៉ាងណាអ៊ីស្រាអែលបដិសេធពីគ្រោះទុរ្ភិក្ស ដោយអះអាងថាជំនួយត្រូវបានអនុញ្ញាតឲ្យចូលហ្គាហ្សា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


