ព័ត៌មានអន្ដរជាតិ
បុរសកូរ៉េខាងត្បូងម្នាក់ស្លាប់ដោយសាររ៉ូបូតច្រឡំមនុស្សថាជាប្រអប់អីវ៉ាន់
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានរាយការណ៍នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា បុរសម្នាក់ត្រូវបានមនុស្សយន្ត (Robot) កិនស្លាប់នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីម៉ាស៊ីនរ៉ូបូតបរាជ័យក្នុងការធ្វើការ ដោយយល់ច្រឡំមនុស្សថាជាប្រអប់អីវ៉ាន់។

ជនរងគ្រោះជាបុគ្គលិកក្រុមហ៊ុនមនុស្សយន្ត ដែលមានអាយុ៤០ឆ្នាំ កំពុងត្រួតពិនិត្យប្រតិបត្តិការឧបករណ៍ចាប់សញ្ញារបស់មនុស្សយន្ត នៅមជ្ឈមណ្ឌលចែកចាយផលិតផលកសិកម្ម ក្នុងខេត្ត South Gyeongsang ប្រទេសកូរ៉េខាងត្បូង។

សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីប៉ូលិសថា គ្រោះថ្នាក់កើតឡើងពេលមនុស្សយន្តកំពុងលើកប្រអប់ម្ទេស ហើយដាក់វានៅលើក្តារបន្ទះ ប៉ុន្តែភ្លាមៗវាហាក់ដូចជាមានបញ្ហា ហើយបែរជាកំណត់អត្តសញ្ញាណជនរងគ្រោះថាជាប្រអប់។ ពេលនោះដៃមនុស្សយន្តបានរុញរាងកាយផ្នែកខាងលើរបស់ជនរងគ្រោះចុះមកទល់នឹងខ្សែក្រវាត់ដឹកជញ្ជូន ដោយបានបុកមុខ និងទ្រូងរបស់គាត់។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមិនអាចសង្រ្គោះបានឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ ព្រលានយន្តហោះតម្លៃ ១៧៥ លានដុល្លារក្នុងខេត្តមួយរបស់ ឡាវ ត្រៀមបើកទទួលទេសចរ ចិន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


