ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅដល់ កូរ៉េខាងត្បូង ចំពេល កូរ៉េខាងជើង និងរុស្ស៊ី ពង្រឹងទំនាក់ទំនងយោធា
នៅថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងបំពេញទស្សនកិច្ចប្រទេសជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងតំបន់គឺកូរ៉េខាងត្បូង សម្រាប់កិច្ចពិភាក្សាដែលផ្តោតលើបញ្ហាសន្តិសុខ ខណៈកូរ៉េខាងជើង បង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។

លោក Blinken បានមកដល់ទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ក្នុងទីក្រុងតូក្យូ និងដំណើរនៅមជ្ឈិមបូព៌ា ហើយនេះគឺជាទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីប្រធានាធិបតី Yoon Suk Yeol ចូលកាន់តំណែងកាលពីឆ្នាំមុន។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក គ្រោងជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង Park Jin ហើយគេរំពឹងថា លោកនឹងចូលជួបសម្តែងការគួរសមជាមួយលោក Yoon ទៀតផង។
ផលប៉ះពាល់ផ្នែកសន្តិសុខ នៃកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដែលកំពុងកើនឡើងខ្ពស់ ទំនងជារបៀបវារៈកំពូលក្នុងដំណើរទស្សនកិច្ចនេះ។
លោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀរ ពូទីន បានជួបប្រជុំកំពូលកាលពីខែកញ្ញា នៅចុងភាគខាងកើតប្រទេសរុស្ស៊ី។ បន្ទាប់ពីនោះ ទីក្រុងសេអ៊ូលនិយាយថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនគ្រាប់កាំភ្លើងធំចំនួន១លានគ្រាប់ ជួយដល់សង្រ្គាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ជាថ្នូរនឹងចំណេះដឹងបច្ចេកវិទ្យាផ្កាយរណប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


