ព័ត៌មានជាតិ
ពលរដ្ឋខ្មែរគួរដឹង តើអាចមានប្រតិកម្មអីខ្លះ ពេលចាក់វ៉ាក់សាំង Sinopharm រួច?
ក្រសួងសុខាភិបាលបានជូនដំណឹងថា វ៉ាក់សាំង Sinopharm នឹងចាប់ផ្តើមចាក់ដល់ពលរដ្ឋនៅថ្ងៃស្អែកនេះ។ យ៉ាងណា ពលរដ្ឋមួយចំនួន ចង់ដឹងពីប្រសិទ្ធភាពនិងប្រតិកម្មវ៉ាក់សាំងនេះ ក្រោយពេលចាក់រួច។
ក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា តាមការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយលើសារព័ត៌មានអន្តរជាតិមួយចំនួន វ៉ាក់សាំង Sinopharm ក្នុងចំណោមមួយលាននាក់មានត្រឹម២ទៅ៣នាក់មានប្រតិកម្ម។ ការកើតប្រតិកម្មនេះមានតិចតួចបំផុតសឹងមិនដល់ ១ ភាគរយផង ហើយក៏មិនទាន់រកឃើញប៉ះពាល់ដល់អាយុជីវិតដែរ។

លោកជំទាវបន្តថា ប្រតិកម្មនេះជាដំណើរឆ្លើយតបរបស់វ៉ាក់សាំងទៅសរីរាង្គកាយ។ កន្លងទៅមានវ៉ាក់សាំងបង្ការជំងឺ ១១ មុខ ដែលបានចាក់រួចមកហើយ។ ជាធម្មតាអ្នកខ្លះក៏អាចមានប្រតិកម្មមួយចំនួន តែមិនបង្កឲ្យបាត់បង់ជីវិត ដោយគ្រូពេទ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះ។
បើតាមលោកជំទាវ ប្រតិកម្មមានលើវ៉ាក់សាំង Sinopharm មានដូចជា ថប់ដង្ហើម ចង់ក្អួត ឈឺក្បាល ចេញកន្ទួលរមាស់។ អការៈច្រើនបំផុតគឺក្តៅខ្លួន។ ក្តៅខ្លួនជាបញ្ហាទូទៅរបស់វ៉ាក់សាំង។ ធាតុពិតវ៉ាក់សាំងកំពុងធ្វើការ ណែនាំសរីរាង្គឲ្យស្គាល់ បើមានក្តៅខ្លួន លេបថ្នាំបញ្ចុះកម្តៅ ហើយអាចបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។
លោកស្រី ឱ វណ្ណឌីន ក៏បញ្ជាក់ពីប្រសិទ្ធិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ថា មកដល់ពេលនេះមិនទាន់មានការអះអាងថា មានវ៉ាក់សាំងកូវីដ១៩ណា ដែលអាចមានប្រសិទ្ធភាពរហូតពេញមួយជីវិតទេ។ វ៉ាក់សាំងទាំងអស់ដែលមានក្នុងបញ្ជី រួមទាំងវ៉ាក់សាំង Pfizer របស់សហរដ្ឋអាមេរិក ក៏អត់ទាន់មានឯកសារណា ឬក៏ការសិក្សាណាដែលបញ្ជាក់ថា មានប្រសិទ្ធិភាពបានពេញមួយជីវីតទេ។
លោកស្រី ឱ វណ្ណឌីន លើកឡើងថា អ្វីដែលអង្គការសុខភាពពិភពលោកតែងតែនិយាយ គឺសង្ឃឹមថា វ៉ាក់សាំងនេះនឹងជួយទៅដល់បុគ្គលក្រោយពីការចាក់ យ៉ាងហោចណាស់ក៏ក្នុងរយៈពេល៦ខែ ហើយគ្រប់គ្រាន់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


