ព័ត៌មានជាតិ
និយ័តករអាជីវកម្មអចលនវត្ថុ ព្រមានក្រុមហ៊ុន ជា សារ៉ន បញ្ឈប់សកម្មភាពគម្រោងជាបន្ទាន់
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានរកឃើញថា ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែលមានទីតាំង គម្រោងអភិវឌ្ឍដីឡូត៍នៅភូមិ ត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ គឺជាគម្រោងអភិវឌ្ឍដីឡូត៍ ដែល គ្មានអាជ្ញាបណ្ណអភិវឌ្ឍអាជីវកម្មដីឡូត៍ពី ន.អ.ប. ដោយសកម្មភាពនេះត្រូវបានចាត់ទុកថា ជាការប្រកបអាជីវកម្ម ខុសច្បាប់ ដែលតម្រូវឱ្យ បញ្ឈប់សកម្មភាពគម្រោងខាងលើទាំងស្រុងជាបន្ទាន់។ នេះបើតាមប្រកាសរបស់និយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី ១៧ វិច្ឆិកា។

បើតាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) តាមបទប្បញ្ញត្តិគតិយុត្តជាធរមាន “រាល់ការប្រកបអាជីវកម្ម អភិវឌ្ឍដីឡូត៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឱ្យមានអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ពី ន.អ.ប.” ។
យោងតាមប្រកាសនេះ បានបញ្ជាក់ថា សាធារណជនដែលបានទិញ ឬមានបំណងទិញដីឡូត៍ពីក្រុមហ៊ុន ខាងលើត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនានា ដែលអាចកើតមានឡើងបណ្ដាលមកពីការអភិវឌ្ឍដីឡូត៍ មិនស្របតាម លក្ខខណ្ឌដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
សូមរំលឹកថា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ នគរបាលបានឃាត់ខ្លួនលោក ជា សារ៉ន និងបក្ខពួក ៨ នាក់ផ្សេងទៀត បន្ទាប់ពីប្រជាពលរដ្ឋជាង ២០០០ គ្រួសារ បានតវ៉ាពីរឿងចាញ់បោកការវិនិយោគរបស់ក្រុមហ៊ុន ជា សារ៉ន សរុបជាទឹកប្រាក់ជិត ៤០ លានដុល្លារ។
លោក ជា សារ៉ន និងបក្ខពួក ត្រូវបានស្នងការនគរបាលខេត្តកំពតឃាត់ខ្លួន ក្រោយមានប្រជាពលរដ្ឋរងគ្រោះចំនួន ២ ៤៦១ គ្រួសារ ដែលមកពីខេត្តផ្សេងៗគ្នា ប្តឹងទៅអភិបាលខេត្តកំពត ដោយអះអាងថា បានចាញ់បោកក្នុងការវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន គិតជាទឹកប្រាក់សរុប៤០ លានដុល្លារ៕
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


