កីឡា
ត្រឹម១សប្តាហ៍ កីឡាករកំពង់ចាមយកបានជើងឯក២ប្រភេទកីឡាជូនខេត្ត
ក្រុមកីឡាករជម្រើសខេត្តកំពង់ចាមបានឈ្នះជើងឯកពីរប្រភេទកីឡាជូនខេត្តរបស់ខ្លួនក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ដែលនេះជាមុខមាត់ និងសមិទ្ធផលថ្មីរបស់ខេត្ត។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមកីឡាករខេត្តកំពង់ចាមបានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនថ្មីក្នុងការឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត បន្ទាប់ពីបានយកឈ្នះលើក្រុមខេត្តត្បូងឃ្មុំដែលទទួលបានចំណាត់ថ្នាក់លេខ២ដោយលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


នេះជាសមិទ្ធផលថ្មីដែលក្រុមខេត្តកំពង់ចាមសម្រេចបានដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង និងបន្តឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ហើយបានឈ្នះជើងឯកតែម្តង។ ក្នុងនាមជាជើងឯក ក្រុមកំពង់ចាមទទួលបានមេដាយមាស ពានរង្វាន់ និងប្រាក់រង្វាន់២០លានរៀល។

រយៈពេលត្រឹមតែ៤ថ្ងៃបន្ទាប់ ក្រុមកីឡាករទូកខេត្តកំពង់ចាមយកបានជយលាភីលេខ១ជូនខេត្តពីព្រឹត្តិការណ៍ប្រណាំងទូកប្រចាំឆ្នាំ២០២៣។ ទូក«មហាទន្សាយតេជោសែនជ័យ»របស់ខេត្តកំពង់ចាមទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតប្រណាំងគូពិសេសដែលប្រជុំដោយទូកខ្លាំងៗចំនួន៩៧មកពីទូទាំងប្រទេស។

មហាទន្សាយតេជោសែនជ័យដែលឧបត្ថម្ភដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១ ជើងទី១ ធ្វើបានថិរវេលា ០:៤:៤៦:១៨ និងជើងទី២ ថិរវេលា 0៤:៤១:៥៧។ ថ្ងៃទី២ ជើងទី១ ថិរវេលា ០៤:៤២:៣៧ និងជើងទី២ ថិរវេលា០៤:៣៧:៤៥ ខណៈថ្ងៃទី៣ ជើងទី១ ថិរវេលា ០៤:៣៦:១២ និងជើងទី២ ថិរវេលា ០៤:៤១:២៨។ សរុបថិរវេលា ២៨:០៥:៣៣ ដើម្បីក្លាយជាស្តេចល្បឿនប្រចាំឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ