កីឡា
ក្រៅពីម្ចាស់ផ្ទះកម្ពុជា មាន៧ប្រទេសបានឈ្នះជើងឯកគុនខ្មែរពិភពលោក
ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ បានបញ្ចប់កាលពីថ្ងៃអង្គារ៍ ទី២៨ ខែវិច្ឆិកា បន្ទាប់ពីរៀបចំការប្រកួតរយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ក្នុងចំណោមប្រទេសចំនួន១៧ដែលបានបញ្ជូនអត្តពលិកចូលរួមប្រកួតមានប្រទេសចំនួន១១បានឈ្នះមេដាយមាស (ជើងឯក) ប្រាក់(ជើងឯករង) និងសំរិទ្ធ(ចំណាត់ថ្នាក់លេខ៣)។ ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ និងម្ចាស់ក្បាច់គុនខ្មែរ ឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយដោយទទួលបានមេដាយសរុប២៣គ្រឿងគឺមាស១៤ ប្រាក់៤ និងសំរិទ្ធ១។
ប្រទេសចំនួន៧ផ្សេងទៀតដែលទទួលបានមេដាយមាសគឺឥណ្ឌាឈ្នះមេដាយមាស៣ អ៉ីរ៉ង់ឈ្នះមេដាយមាស២ ហ្វីលីពីនឈ្នះមេដាយមាស១ រុស្ស៊ីឈ្នះមេដាយមាស១ កាមេរ៉ូនឈ្នះមេដាយមាស១ ជប៉ុនឈ្នះមេដាយមាស១ និងម៉ូរីសឈ្នះមេដាយមាស១។ ជាមួយគ្នានេះ ប្រទេសថៃ វៀតណាម និងឡាវបានឈ្នះមេដាយប្រាក់ និងសំរិទ្ធ។

ការប្រកួតជ្រើសរើសជើងឯកគុនខ្មែរពិភពលោកនេះមាន៣កម្រិតគឺ កម្រិតដំបូង (ស្ម័គ្រចិត្ត) កម្រិតពាក់កណ្តាលអាជីព និងកម្រិតអាជីព។
សូមបញ្ជាក់ថា ក្នុងចំណោមវិញ្ញាសាទាំង២៤គឺមាន៦វិញ្ញាសាដែលមានខ្សែក្រវាត់គុនខ្មែរពិភពលោក ដូច្នេះមានប្រទេសខ្លះបានទទួលខ្សែក្រវាត់គុនខ្មែរពិភពលោក។

ខាងក្រោមជាប្រទេសឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ
- កម្ពុជា៖ មាស១៤ ប្រាក់៨ និងសំរិទ្ធ១ សរុប២៣គ្រឿង
- ឥណ្ឌា៖ មាស៣ និងប្រាក់៣ សរុប៦គ្រឿង
- អ៉ីរ៉ង់៖ មាស២ ប្រាក់១ និងសំរិទ្ធ១ សរុប៤គ្រឿង
- ហ្វីលីពីន៖ មាស១ និងប្រាក់៣ សរុប ៤គ្រឿង
- រុស្ស៊ី៖ មាស១ និងប្រាក់៣ សរុប៤គ្រឿង
- កាមេរ៉ូន៖ មាស១ និងប្រាក់១ សរុប២គ្រឿង
- ជប៉ុន៖ មាស១ និងប្រាក់២ សរុប៣គ្រឿង
- ម៉ូរីស៖ មាស១គ្រឿង
- ថៃ៖ ប្រាក់១គ្រឿង
- វៀតណាម៖ ប្រាក់១គ្រឿង
- ឡាវ៖ សំរិទ្ធ១គ្រឿង
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


