កីឡា
ទើបចាញ់យប់មិញ វិសាខា ប៉ះ ភ្នំពេញក្រោន ទៀតថ្ងៃទី៦មីនានេះ
ម្ចាស់ជើងឯក៣សម័យកាល វិសាខា នឹងបើកទ្វារផ្ទះរបស់ខ្លួនទៀតដើម្បីទទួលភ្ញៀវល្អ ភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច ថ្ងៃទី៦ ខែមីនា ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលទី១៧។

កាលវគ្គ១៦ក្រុមចុងក្រោយ វិសាខា បានយកឈ្នះ ក្រុមខេត្តកំពង់ចាម ១-៣ ក្នុងជើងទី១ និងឈ្នះ ១២-០ ក្នុងជើងទី២ (សរុបពីរជើង១៥-១)។ វគ្គ៨ក្រុមចុងក្រោយ វិសាខា បានយកឈ្នះ ព្រៃវែង ០-១ ក្នុងជើងទី១ និងស្មើគ្នា ០-០ ក្នុងជើងទី២។
ដូចគ្នានេះដែរ ភ្នំពេញក្រោន បានយកឈ្នះក្រុមខេត្តត្បូងឃ្មុំ ១-២ ក្នុងជើងទី១ និងឈ្នះ ៩-០ ក្នុងជើងទី២ (សរុបពីរជើង ១១-១)។ វគ្គ៨ក្រុមចុងក្រោយ ភ្នំពេញក្រោន បានឈ្នះ គិរីវង់សុខសែនជ័យ ០-២ ក្នុងជើងទី១ និងឈ្នះ ១-០ ក្នុងជើងទី២ (សរុបពីរជើង ៣-០)។

ជួបគ្នា៤លើកក្នុងរដូវកាលនេះ វិសាខា ពិតជាពិបាកខ្លាំងមែនទែនដោយបានចាញ់ភ្នំពេញក្រោនទាំង៤លើក។ ជួបគ្នាពានរង្វាន់បើករដូវកាលពានរង្វាន់ Cambodian Super Cup ភ្នំពេញក្រោន បានយកឈ្នះ ២-១។ ៣លើកក្នុងលីគបាល់ទាត់កម្ពុជារដូវកាលនេះ វិសាខា បានចាញ់ ០-១ ក្នុងជើងទី១, ចាញ់ ៣-១ ក្នុងជើងទី២ និងជើងទី៣ចាញ់ ១-៣។
នៅថ្ងៃទី៦ ខែមីនានេះ ពួកគេត្រូវជួបគ្នាលើកទី៥ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០២៣-២៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វិសាខា ជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ៣រដូវកាលជាប់គ្នាគឺឆ្នាំ២០២០ ២០២១ និង២០២២។ ឥឡូវនេះពួកគេត្រូវធ្វើការធ្ងន់មែនទែន បន្ទាប់ពីពានរង្វាន់នេះអនុញ្ញាតឲ្យប្រើប្រាស់កីឡាករបរទេសដូចការប្រកួតលីគ។

ប្រសិនបើធ្វើមិនបានល្អទៀត វិសាខា អាចប្រឈមអត់ឈ្នះពានរង្វាន់ណាមួយក្នុងរដូវកាលនេះ។ នៅលីគកំពូលកម្ពុជា ពួកគេកំពុងឈរលេខ៣ តាមពីក្រោយក្រុមលេខ១ព្រះខ័នរាជស្វាយរៀងដល់ទៅពិន្ទុ២១ពិន្ទុ ខណៈការប្រកួតជុំទី១នៅសល់៤ប្រកួត និងជុំទី៤ (ក្រុម Top 4) មាន៣ប្រកួតទៀត។ ដូច្នេះមានភាគរយតិចតូចដែលវិសាខានៅមានឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា។
វិសាខា ត្រូវប្រឹងប្រែងដើម្បីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលខ្លួនជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ប៉ុន្តែការប៉ះភ្នំពេញក្រោនពិតជាពិបាកសម្រាប់ពួកគេ។

ជាមួយគ្នានេះ បឹងកេត ក៏ត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់មសម្តេចតេជោ ហ៊ុន សែន ដែរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


