ព័ត៌មានជាតិ
អគ្គិសនីកម្ពុជា បញ្ចុះតម្លៃទៅលើវិស័យកសិកម្ម និងទេសចរណ៍ ដើម្បីពង្រឹងទៅលើការកែច្នៃ
នាពេលថ្មីៗនេះ អគ្គិសនីកម្ពុជា បានធ្វើការបញ្ចុះថ្លៃទៅលើវិស័យកសិកម្ម ការកែច្នៃកសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ទៅតាមរដូវកាលដែលមានកំណើន ដើម្បីជំរុញការផលិត និងបង្កើនសម្មភាពទេសចរណ៍ ក្នុងន័យស្តារ ស្ថានភាពសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជាសកលដែលបណ្ដាលមកពីជំងឺកូវីត-១៩ និងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្រសួងរ៉ែ និងថាមពល បានធ្វើការកែលម្អ ទៅលើ ការផ្ដល់សេវាកម្មដល់អ្នកប្រើប្រាស់អគ្គិសនី ក្នុងពេលជាគ្នានៃការគិតគូរអំពីការអភិវឌ្ឍប្រភពផ្គត់ផ្គង់ ការបន្ថយ និងការ អនុគ្រោះថ្លៃឈ្នួលអគ្គិសនីជាដើម។
ថ្លែនៅក្នុងពីធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីនាថ្ងៃទី ៣០ ខែ វិច្ឆិកា លោក កែវ រតនៈ បានគូស បញ្ជាក់ថា សម្រាប់ថ្លៃលក់អគ្គិសនីមានការថយចុះ បើធៀបទៅនឹងឆ្នាំ ២០១៥ ដែលមានតម្លៃ ១ ០០០ រៀល ទៅ ៦ ៥០០ រៀល នៅក្នុងមួយគីឡូវ៉ាត់/ម៉ោង។
បន្ថែមពីលើសនេះ លោករដ្ឋមន្រ្តី បន្តទៀតថា សម្រាប់រយៈពេលកន្លងមក អគ្គិសនីកម្ពុជា បានចាប់ផ្ដើមគម្រោងកែ សម្រួលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ដើម្បីបង្កើនស្ថេរភាព និងគុណភាព។ ម្យ៉ាងទៀត បានពង្រឹងទៅលើការ ទំនាក់ទំនង ការទូទាត់វិក្កយបត្រ តាមប្រព័ន្ធឌីជីថល ឱ្យកាន់តែទំនើប ងាយស្រួល តម្លាភាព និងមានប្រសិទ្ធភាពជូនដល់អ្នកប្រើប្រាស់អគ្គសនីនៅក្នុងប្រទេសកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការ អាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការ បង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕
អត្ថបទ៖ ផល ធារិត
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


