Connect with us

ព័ត៌មានជាតិ

អគ្គិសនីក្រចេះ ប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល២ថ្ងៃក្នុងតំបន់មួយចំនួននៅស្រុកស្នួល

បានផុស

នៅ

អគ្គិសនីក្រចេះ បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី លើខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ២២គីឡូវ៉ុល (ទ្វារចរន្ត F1 ចេញពីអនុស្ថានីយស្នួល GS69) នៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីឱ្យក្រុមការងារអគ្គិសនីក្រចេះ អនុវត្តការងារជួសជុល ថែទាំ និងផ្លាស់ប្តូរបរិក្ខារអគ្គិសនី លើខ្សែបណ្តាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល។
នេះយោងតាមសេចក្តីជូនដំណឹងស្តីពីការ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី របស់អង្គភាពអគ្គិសនីក្រចេះ នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីក្រចេះ បានឲ្យដឹងថា អគ្គិសនីក្រចេះ នឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី តាមខ្សែបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល នៅទីតាំងមួយចំនួនតាមពេលវេលាដូចខាងក្រោម៖
I-នៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង០៧:៣០នាទី ដល់ម៉ោង១៧:៣០នាទី
-នៅបន្ទប់ភ្លើងP004,P005, P006, P036, P015, P043, P179,P180, P184 ស្ថិតនៅភូមិជើងឃ្លេ ភូមិត្រពាំងស្រែ និងភូមិត្រពាំងស្រែក្នុង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

II-នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង០៧:៣០នាទី ដល់ម៉ោង១៧:៣០នាទី
-នៅបន្ទប់ភ្លើងP055,P056, P057, P045, P151, P156, P157,P190,P197 ស្ថិតនៅភូមិជើងឃ្លា ភូមិប្រវ៉ាញ និង ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ដើម្បីឱ្យក្រុមការងារអគ្គិសនីក្រចេះ អនុវត្តការងារជួសជុល ថែទាំ និងផ្លាស់ប្តូរបរិក្ខារអគ្គិសនីលើខ្សែបណ្តាញ តង់ស្យុងធម្យម២២គីឡូវ៉ុល។

អគ្គិសនីក្រចេះ នឹងកែប្រែក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីជូនប្រើប្រាស់វិញ ទៅតាមសភាពជាក់ស្តែង នៅពេលការងាររួចរាល់។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម