ព័ត៌មានជាតិ
អគ្គិសនីខេត្តក្រចេះ ចុះពិនិត្យតភ្ជាប់ចរន្តអគ្គិសនីដាច់មកពីរន្ទះបាញ់
ចរន្តអគ្គិសនីពីអនុស្ថានីយស្នួល (GS69-F2) ស្ថិតនៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានកាប់ផ្ដាច់ចរន្តទាំងស្រុង នាវេលាម៉ោង ០៦:០៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមូលហេតុបណ្ដាលមកពីរន្ទះបាញ់ដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ចំនួន ០២សរសៃ។

តាមការឱ្យដឹងពីអង្គភាពអគ្គិសនីក្រចេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលកំហូច ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
ប្រភពដដែល បន្តថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយស្នួល (GS69-F2) មូលហេតុបណ្តាលមកពីមានរន្ទះបាញ់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន ០២សរសៃ ដែលបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីស្ថិតនៅ ឃុំស្រែចារ ស្រុកស្នួល។

នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃដដែល ក្រុមការងារបច្ចេកទេស បានធ្វើការជួសជុលកំហូចរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


