Connect with us

ព័ត៌មានជាតិ

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង ប្តេជ្ញាពង្រីកខ្សែច្រវាក់ផលិតកម្ម ឱ្យបាន៦ពាន់តោន ក្នុង១ឆ្នាំ

បានផុស

នៅ

ផលិតផលកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែង បាននាំចេញទៅក្រៅប្រទេសកើនឡើងជាលំដាប់ ដោយមាន​ការទទួលស្គាល់ពីគុណភាព និងរសជាតិ។ ទន្ទឹមនឹងកំណើននេះ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង បានប្តេជ្ញាចិត្តពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី មុត ចរិយា ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានឱ្យដឹងថា សិប្បកម្ម របស់អ្នកស្រីស្ថិត​នៅភូមិ​ស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង គ្រោងនឹងពង្រីកខ្សែច្រវាក់ផលិត​កម្មរបស់​ខ្លួនពីជាង ១ តោន ក្នុងមួយឆ្នាំ ក្នុងពេលបច្ចុប្បន្ននេះ ឱ្យដល់ ៦០០០ តោន ក្នុងមួយឆ្នាំ នាឆ្នាំ ២០២៤ ខាងមុខ ដើម្បីបំពេញ​តម្រូវការទីផ្សារ។

អ្នកស្រី បានលើកឡើងទៀតថា បច្ចុប្បន្ននេះ ទីផ្សារគ្រាប់ស្វាយចន្ទី នៅក្រៅប្រទេស ដែល អ្នកស្រី បាននាំចេញទៅ រួមមាន អាល្លឺម៉ង់ អង់គ្លេស អាមេរិក ជប៉ុន កូរ៉េ អូស្ត្រាលី និងបារាំង ជាដើម ។

ក្រោយបើកដំណើរការសិប្បកម្ម បានត្រឹមតែជាង ២ឆ្នាំប៉ុណ្ណោះ អ្នកស្រី ចរិយា បានពង្រីកទុនវិនិយោគពី ២ ម៉ឺនដុល្លារ ដល់ជាង ១ លានដុល្លារ និងបានធ្វើឱ្យទីផ្សារអន្តរជាតិ ទទួលស្គាល់គុណភាពស្វាយចន្ទីរបស់កម្ពុជា និងបង្កើន​ការនាំ​ចេញជាបន្តបន្ទាប់ ។ អ្នកស្រី បាននិយាយថា កត្តាដែលជំរុញនេះ គឺដោយសារការផ្សព្វផ្សាយតាមរយៈការចូលរួម ពិព័រណ៍នានា នៅក្រៅប្រទេស និងសន្និសីទស្វាយចន្ទីពិភពលោក នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីដើមឆ្នាំនេះកន្លងទៅ។

អ្នកស្រី បានបន្ថែមដូច្នេះថា ៖«នៅខែធ្នូនេះ យើងបាននាំចេញទៅហុងកុង មួយទៀត ដោយទីផ្សារថ្មីនេះ នឹងក្លាយជាទីផ្សារដ៏ធំជាងគេរបស់កម្ពុជា។ ហើយឆ្នាំក្រោយយើងនឹងបន្តនាំចេញទៅចិនហូឡង់ ខណៈដែលយើងក៏កំពុងសាងសង់ឃ្លាំងសម្រាប់ស្តុកផលិតផលរបស់យើង នៅអាមេរិក ផងដែរ ។ បន្ទាប់ពីនោះ អាមេរិក នឹងក្លាយជាទីផ្សារធំមួយទៀត សម្រាប់កម្ពុជា» ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម