ព័ត៌មានអន្ដរជាតិ
ចិន ទាមទារឲ្យ អាមេរិក បញ្ឈប់ការគាំទ្រដល់កងកម្លាំងបំបែកខ្លួនដើម្បី “ឯករាជ្យតៃវ៉ាន់”
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងការហៅទូរសព្ទថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែបញ្ឈប់ការគាំទ្ររបស់ខ្លួនទៅដល់កងកម្លាំងបំបែកខ្លួនដែលកំពុងអំពាវនាវឲ្យមាន “ឯករាជ្យភាពតៃវ៉ាន់” ។

ដោយដកស្រង់សម្ដីពីលោក Wang Yi, ក្រសួងការបរទេសចិនបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “យើងទាមទារឲ្យសហរដ្ឋអាមេរិកបញ្ចៀសការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក៏ដូចជាចេញពីការគាំទ្រកងកម្លាំងណាមួយដែលស្វែងរកឯករាជ្យភាពរបស់តៃវ៉ាន់ ជាពិសេសសូមចេញពីការរួមគំនិតជាមួយកងកម្លាំងបំបែកខ្លួនបែបនេះ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីចុងខែវិច្ឆិកា លោក Chen Binhua អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ធ្លាប់បានព្រមានថា “ឯករាជ្យភាពសម្រាប់តៃវ៉ាន់” នឹងមានន័យស្មើនឹងធ្វើសង្គ្រាម ហើយទីក្រុងប៉េកាំងនឹងមិនអត់ឱនចំពោះសកម្មភាពបំបែកខ្លួនពាក់ព័ន្ធនឹងកងកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់នោះឡើយ” ។

ជាយូរយាណាស់មកហើយ កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលមូលដ្ឋានរបស់ចិន ចាប់តាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកកោះនេះជា ខេត្តមួយក្នុងចំណោមខេត្តទាំងអស់របស់ខ្លួន ហើយទីតាំងនេះត្រូវបានគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ីផងដែរ ។
៣០ ឆ្នាំក្រោយមក ពោលនៅឆ្នាំ ១៩៧៩ សហរដ្ឋអាមេរិកបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយភាគីតៃវ៉ាន់ ហើយបានទទួលស្គាល់ផ្នែកការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ។ ប៉ុន្តែបើទោះបីជាទទួលស្គាល់ជាផ្លូវការនូវគោលនយោបាយចិនតែមួយក៏ពិតមែន ក៏សហរដ្ឋអាមេរិកនៅតែបន្តរក្សាទំនាក់ទំនងជាមួយរដ្ឋបាលក្រុងតៃប៉ិ និងផ្គត់ផ្គង់អាវុធដល់កោះនេះដដែល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ចិន បបួលប្រទេសដែលជាសម្ព័ន្ធមិត្ត រុស្ស៊ី ចូលក្នុងគម្រោងគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


