ជីវិតកម្សាន្ដ
តារាស្រីចិនម្នាក់ ត្រូវមហាជនព្រួតថានាងផ្សាយពាណិជ្ជកម្មខុសពីការពិត
កាលពីពេលថ្មីនេះៗ តារាស្រីរបស់ចិន Yang Zi កំពុងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងលើនាង ក្នុងករណីដែលនាងបានរំលោភលើគោលការណ៍ណែនាំផ្សាយពាណិជ្ជកម្មខុសពីការពិតទាំងស្រុង។

របាយការណ៍បង្ហាញថាក្នុងការផ្សាយពាណិជ្ជកម្មនេះ Yang Zi កំពុងកាន់យីហោសាប៊ូកក់សក់មួយប្រភេទកំពុងល្បីនៅក្នុងប្រទេសចិន។ ក្នុងពាណិជ្ជកម្មនោះទស្សនិកជនជាច្រើនឃើញសក់របស់នាងមើលទៅក្រាស់ខ្លាំង ហើយវែងដល់ចង្កេះ។ ប៉ុន្តែក្នុងអំឡុងពេលថតភាពយន្ត សក់របស់នាងមិនវែងនោះទេ។ នេះបាននាំឲ្យមានការសន្និដ្ឋានថា នាងអាចនឹងពាក់សក់ពាក់ ឬពាក់សក់អំឡុងពេលថតពាណិជ្ជកម្មសាប៊ូកក់សក់។
ជាមួយគ្នានេះដែរ ផលិតផលសាប៊ូកក់សក់នេះផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលឧស្សាហ៍ជ្រុះសក់។ ដូច្នេះ វាអាចចាត់ទុកថាជាការផ្សាយពាណិជ្ជកម្មមិនពិត។ នេះគឺខុសច្បាប់នៅក្នុងប្រទេសចិនដែលនាងត្រូវតែទទួលទោសដាច់ខាត។
ទោះយ៉ាងណាក៏ដោយ មិត្តប្រុសរបស់ Yang Zi បានចេញមុខមកការពារនាងភ្លាមៗ ដោយប្រាប់ថា នាងប្រហែលជាមិនដឹងពីលក្ខខណ្ឌតម្រូវក្នុងពេលថតនោះទេ។ ក្រុមការងាររបស់តារាស្រីគួរតែពិនិត្យដោយប្រុងប្រយ័ត្ននូវផលិតផល និង ព័ត៌មានលម្អិតអំពីវិញ្ញាបនប័ត្រជំនួសនាង មុនពេលទទួលយកការងារមួយនេះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖praew
ចុចអាន៖Jisoo បង្ហោះអបអរ ក្រោយ YG ប្រកាសបន្តកុងត្រាថ្មីរបស់ BLACKPINK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


