ព័ត៌មានអន្ដរជាតិ
វៀតណាម-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាចំនួន ៣៦
កាលពីថ្ងៃអង្គារទី១២ខែធ្នូ អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong និងសមភាគីចិនលោក Xi Jinping បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងសន្តិសុខ និងការអភិវឌ្ឍផ្លូវដែកផងដែរ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមរាយការណ៍ថា ក្នុងកិច្ចសន្ទនានៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការមជ្ឈិមបក្សក្នុងទីក្រុងហាណូយ លោក Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Xi និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ។
បន្ទាប់ពីកិច្ចសន្ទនាថ្នាក់ខ្ពស់ លោក Trong និងលោក Xi បានស្តាប់ខ្លឹមសារនៃកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលចុះហត្ថលេខាដោយភាគីទាំងពីរ។
ក្នុងចំណោមឯកសារទាំងនោះ មាន៤ឯកសារពាក់ព័ន្ធនឹងនយោបាយនិងកិច្ចការបរទេស ហើយឯកសារទាំងនោះ ត្រូវបានចុះហត្ថលេខារវាងបក្សប្រទេសទាំងពីរ និងអង្គភាពក្រសួងការបរទេស។ ឯកសារ៤ទៀត គឺពាក់ព័ន្ធនឹងសន្តិសុខនិងការពារជាតិ, ការទប់ស្កាត់ឧក្រិដ្ឋកម្ម, កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងប្រព័ន្ធតុលាការ។ លើសពីនេះ ឯកសារចំនួន២៤គឺទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យនៅថ្នាក់រដ្ឋាភិបាល និងក្រសួង ចំណែកឯកសារ៤ទៀតគឺទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ។

ក្រសួងការពារជាតិប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការល្បាតរួមគ្នានៅឈូងសមុទ្រតុងកឹង ខណៈក្រសួងសន្តិសុខសាធារណៈទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម និងកិច្ចព្រមព្រៀងស្តីពីការផ្ទេរអ្នកទោស។
ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសាងស្ពានឆ្លងទន្លេក្រហមនៅស្រុក Bat Xat នៃខេត្ត Lao Cai ប្រទេសវៀតណាម ទៅខេត្ត Yunnan ប្រទេសចិនផងដែរ។ មិនត្រឹមប៉ុណ្ណឹង ក្រសួងដឹកជញ្ជូនវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈជាមួយគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្លូវដែក ក៏ដូចជាអនុស្សរណៈជាមួយអគ្គនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការជំនួយសម្រាប់ការអភិវឌ្ឍផ្លូវដែកឆ្លងកាត់ព្រំដែន។

ភាគីទាំងពីរក៏ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតបណ្តាញព័ត៌មានទាន់ហេតុការណ៍ស្តីពីបញ្ហាទាក់ទងនឹងការនេសាទនៅសមុទ្រផងដែរ។
សូមបញ្ជាក់ជាថ្មី ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីទឹកប្រាក់ ១៧៥.៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ យោងតាមទិន្នន័យគយវៀតណាម បានបង្ហាញថា ការនាំចូលទំនិញពីចិន មានប្រមាណ ៦៧ ភាគរយ ហើយលើសពីនេះ ចិនមានទុនវិនិយោគជាង ២៦ ពាន់លានដុល្លារនៅវៀតណាម ជាមួយគម្រោងសកម្មចំនួន ៤០០០ គម្រោង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ហេតុអ្វីលោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅ វៀតណាម ក្នុងពេលនេះ?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


