Connect with us

ព័ត៌មានជាតិ

លោក​ហេង សួរ ជំរុញ​ឱ្យ​ខេត្ត​មី​យ៉ា​ហ្គី​របស់​ជប៉ុន​ជ្រើសរើស​ពលករ​ជំនាញ​ពី​កម្ពុជា​បន្ថែម

បានផុស

នៅ

លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Muri Yoshiiro អភិបាលខេត្ត​មី​យ៉ា​ហ្គី​របស់​ប្រទេស​ជប៉ុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅ​អគារ​រដ្ឋបាល​ខេត្ត​មី​យ៉ា​ហ្គី លោក​រដ្ឋមន្ត្រី បានស្នើ​ឱ្យ​លោក​អភិបាលខេត្ត ជំរុញ​ការផ្សព្វផ្សាយ និង​ជំរុញ​សហគ្រាស​នៅក្នុង​ខេត្ត​ឱ្យ​ជ្រើសរើស​កម្មសិក្សាការី និង​ពលករ​ជំនាញ​ពី​កម្ពុជា​បន្ថែម​។

លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា “​ក្នុងខណៈ​ពេលដែល​ខេត្ត​មី​យ៉ា​គី ទទួលបាន​ការបង្កើត​រោងចក្រ​ថ្មី​ជាច្រើន​ក្នុង​រយៈពេល​ថ្មីៗ​នេះ ដូច្នេះ​សូម​អភិបាលខេត្ត ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​សហគ្រាស​នៅក្នុង​ខេត្ត​ជ្រើសរើស​កម្មសិក្សាការី និង​ពលករ​ជំនាញ​ពី​កម្ពុជា​បន្ថែម​”​។

បន្ថែម​ពី​នេះ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​លើកឡើងថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រីករាយ​នឹង​សហការ​ជាមួយ​ខេត្ត​មី​យ៉ា​ហ្គី​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ដើម្បី​ឲ្យ​ចំ​តម្រូវការ​ឧស្សាហកម្ម​របស់​ខេត្ត​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​មី​យ៉ា​គី​នេះ មាន​កម្មសិក្សាការី និង​ពលករ​ជំនាញ​របស់​កម្ពុជា​ចំនួន​១០៩​នាក់​ដែល​កំពុង​ហាត់​ការងារ និង​បំពេញការងារ​នៅ​ទីនោះ​។ ទន្ទឹម​និង​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​អភិបាល​ខេត្ត​មី​យ៉ា​ហ្គី​របស់​ប្រទេស​ជប៉ុន​ចំពោះ​ការ​មើល​ថែរក្សា​កម្មសិក្សា​ការី និង​ពលករ​ជំនាញ​កម្ពុជា​ក្នុង​ខេត្ត​បាន​យ៉ាង​ល្អ​។

មុននឹង​បញ្ចប់​ជំនួប​លោក​រដ្ឋមន្ត្រី បាន​អ​ញ្ជើញ​លោក​អភិបាលខេត្ត និង​សភា​ពាណិជ្ជកម្ម​ក្រុង​សេន​ដៃ​(Sendai) នៃ​ខេត្ត​មី​យ៉ា​ហ្គី​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ឱកាស​វិនិយោគ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។

នៅ​ថ្ងៃ​ដដែល​នោះ ក្រៅពី​ជំនួប​ជាមួយ​លោក​អភិបាលខេត្ត លោក​រដ្ឋមន្ត្រី​ក៏បាន​ជួប​ជាមួយ​លោក​Hideki Takayama នាយក​ប្រតិបត្តិ​និង​អគ្គលេខាធិការ​នៃ​សភា​ពាណិជ​កម្ម​ក្រុង​សេន​ដៃ​(Sendai) របស់​ខេត្ត​មី​យ៉ា​ហ្គី​។ ក្នុងជំនួប​នោះ លោក​រដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​សមាជិក​នៃ​សភាពាណិជ្ជកម្ម​របស់​ខេត្ត​ទទួលយក​ពលករ​ជំនាញ​របស់​កម្ពុជា​នៅពេល​មាន​តម្រូវការ​ជ្រើសរើស​ពល​ករ​បរទេស​បន្ថែម​។

​ក្នុងជំនួប​ដដែល​លោក​រដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​សមាជិកសភា​ពាណិជ្ជ​ក្រុង​សេន​ដៃ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​ដែលជា​ប្រទេស​មាន​កត្តា​នុព​ល​ថ្មី​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម