Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ស្នើឱ្យ​អង្គការ​OTIT​ជំរុញ​ក្រុមហ៊ុន​ជប៉ុន​ធំៗ​បង្កើន​ការ​ជ្រើសរើស​ពលករ​ជំនាញ​ពី​កម្ពុជា និង​បន្ត​យកចិត្តទុកដាក់​កាន់តែខ្លាំង​ចំពោះ​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន

បានផុស

នៅ

ទីក្រុង​តូ​ក្យូ​/​ប្រទេស​ជប៉ុន​ ៖ រដ្ឋ​មន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៣ នេះ បាន​ស្នើ​ឱ្យ​ប្រធាន​អង្គការ​សម្រាប់​ការ​បណ្តុះបណ្តាល​កម្មសិក្សា​ការី បច្ចេកទេស (OTIT)​របស់​ជប៉ុន ពិនិត្យមើល​លទ្ធភាព​បង្កើន​ការជ្រើសរើស​ពលករ​ជំនាញ​របស់​កម្ពុជា​បន្ថែ​ម​ទៀត​ឱ្យទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន និង​បន្ត​យកចិត្តទុកដាក់​កាន់តែខ្លាំង​បន្ថែមទៀត​ដល់​ពលករ​ជំនាញ សិក្ខាកាម​របស់​កម្ពុជា​ដែល​កំពុង​មាន​វត្តមាន​នៅ​ជប៉ុន​។ នេះ​គឺជា​ការបញ្ជាក​របស់​ឯក​ឧ​ត្ត​ម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងជំនួប​ជាមួយ​លោក Otani Kodai ប្រធាន​អង្គការ​សម្រាប់​ការបណ្តុះបណ្តាល​កម្មសិក្សា​ការី បច្ចេកទេស (OTIT)​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់ថា “​ស្នើ​សុំឱ្យ​អង្គការ​OTIT​ជួយ​សម្រិតសម្រាំង​យក​សមាគម​ធំៗ និង​សមាគម​ដែល​ធ្វើការ​ដោយផ្ទាល់​ជាមួយ​និយោជក​ឱ្យមក​ជ្រើសរើស​ពលករ​ជំនាញ​របស់​កម្ពុជា”។

​ក្នុង​ជំនួប​ដដែល​នោះ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ក៏បាន​សំណើ​ឱ្យ​អង្គការ​OTIT​ជួយ​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ចំពោះ​ការ​បង្រួញ​ពេលវេលា​រង់ចាំ​ពី​ភាគី​ជប៉ុន​ឱ្យ​ខ្លី​ជាង​មុន​ខណៈដែល​បច្ចុប្បន្ន​ពល​ករ​កម្ពុជា​ម្នាក់ៗ​ជា​មធ្យម​ត្រូវ​រង់ចាំ​មិនតិចជាង​៤​ទៅ​៦​ខែ​នោះទេ​។

សំខាន់​ជាងនេះ​ទៅ​ទៀត​ ក្នុង​ជំនួប​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​នោះ លោក​រដ្ឋមន្ត្រី បានស្នើ​ឱ្យ​ភាគី​ជប៉ុន​ពិនិត្យ​លទ្ធភាព​ធ្វើ​យ៉ាង​ណា​អាច​សម្រួល​ឱ្យ​សិក្ខាកាម​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ជប៉ុន​ស្រាប់ បាន​ផ្លាស់ប្តូរ​ការងារ​ដោយ​មិន​ចាំ​បាច់​ធ្វើដំណើរ​ត្រឡប់មក​កម្ពុជា​វិញ​បន្ទាប់ពី​បម្រើ​ការងារ​តាម​រយៈពេល​កំណត់​សមស្រប​ណាមួយ​នោះ​។

ដោយឡែក​ភាគី​អង្គការ​OTIT​វិញ ក៏បាន​គូស​បញ្ជាក់ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ដែរ​ថា ជប៉ុន​កំពុង​កែ​សម្របសម្រួល​ច្បាប់​ទទួល​ពលករ​បរ​ទេស​របស់ខ្លួន​ដែល​នឹង​កាន់​តែមាន​តម្លាភាព និង​ប្រសិទ្ធិភាព​ដើម្បី​គាំពារ​ពលករ​បរទេស​ច្រើនជាង​មុន និង​ប្រសិទ្ធភាព​ជាង​មុន​។​

​បើតាម​អង្គការ​OTIT រាជរដ្ឋាភិបាល​ជប៉ុន ក៏​គ្រោង​នឹង​ប្រើប្រាស់​វិធានការ​ច្បាប់​តឹងរឹង​ចំពោះ​និយោជក​ដែល​រំលោភច្បាប់​ផងដែរ​។

​សូមបញ្ជាក់ថា អង្គការ​OTIT ជា​អង្គការ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ក្រសួងយុត្តិធម៌ និង​ក្រសួងសុខាភិបាល ការងារ​និង​សុខុមាលភាព​ជប៉ុន​។ អង្គ​ការដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៧​នេះ គឺជា​អ្នកផ្តល់សិទ្ធិ​អនុញ្ញាតឱ្យ​សមាគម និង​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន មាន​សិទ្ធិ​បណ្តុះបណ្តាល​និង​ជ្រើសរើស​ពលករ​អន្តរជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម