ជីវិតកម្សាន្ដ
ចំពេលមានការស៊ើបអង្កេតគ្រឿងញៀន Lee Sun Gyun បែរប្រទះឃើញដេកស្លាប់ក្នុងរថយន្តកាលពីព្រឹកមិញ
តារាសម្តែង Lee Sun Gyun និងជាតួប្រុសក្នុងភាពយន្ត Parasite ដែលឈ្នះពានរង្វាន់ Oscar កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសពីបទសង្ស័យប្រើប្រាស់គ្រឿងញៀន ឥឡូវនេះត្រូវបានគេរាយការណ៍ថា លោកបែរជាទទួលមរណភាពនៅព្រឹកនេះទៅវិញ។

យោងតាមប៉ូលិស និងអាជ្ញាធរពន្លត់អគ្គីភ័យបានបញ្ចាក់ឲ្យដឹងថា Lee Sun Gyun ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងរថយន្តរបស់គាត់ នៅជិត Waryong Park ក្នុងតំបន់ Jongno-gu ទីក្រុងសេអ៊ូល ប្រហែលម៉ោង ១០:៣០នាទី ព្រឹក។
Lee Sun Gyun ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតចាប់តាំងពីខែតុលា ពីបទប្រើប្រាស់គ្រឿងញៀន ហើយលោកក៏ធ្លាប់ចេញមុខបដិសេធការចោទប្រកាន់នេះ។ ចំពេលការស៊ើបអង្កេតដែលកំពុងបន្ត តារាសម្ដែងរូបនេះ បានស្នើសុំការធ្វើតេស្ត polygraph ពីប៉ូលិសកាលពីម្សិលមិញ។
ដោយឡែក នៅថ្ងៃទី ២៣ ក្នុងអំឡុងពេលការកោះហៅរបស់ប៉ូលិសជាលើកទី ៣ តារាសម្ដែង Lee Sun Gyun បាននិយាយយ៉ាងដាច់អហង្កការថា “ខ្ញុំសង្ឃឹមថាប៉ូលិសនឹងវិនិច្ឆ័យដោយយុត្តិធម៌ថា តើនរណារវាងខ្ញុំនិងអ្នកបោកប្រាស់ដែលមានភាពជឿជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ” ។
យ៉ាងណាក៏ដោយ ជារឿងសោកស្ដាយក្នុងវិស័យភាពយន្តកូរ៉េខាងត្បូង តារាសម្ដែងរូបនេះបែរជាត្រូវគេប្រទះឃើញដេកស្លាប់ក្នុងរថយន្តផ្ទាល់ខ្លួនរបស់លោកទៅវិញ។ ចំពោះមូលហេតុនៃការស្លាប់របស់ Lee Sun Gyun មិនទាន់ត្រូវបានគេដឹងនូវឡើយទេ ខណៈដែលដែលគេសង្ស័យថា លោកអាចច្រឡំសារធាតុ Snorted ជាថ្នាំងងុយគេង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បទ FLOWER របស់ Jisoo បង្កើតកំណត់ត្រាថ្មីមានអ្នកទស្សនាច្រើនជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


