ជីវិតកម្សាន្ដ
បទ FLOWER របស់ Jisoo បង្កើតកំណត់ត្រាថ្មីមានអ្នកទស្សនាច្រើនជាងគេក្នុងឆ្នាំនេះ
ឆ្នាំ ២០២៣ គឺជាឆ្នាំមួយទៀតដែលក្រុម BLACKPINK ទទួលបានភាពជោគជ័យដ៏អស្ចារ្យ មិនថាជាការងារក្រោមឈ្មោះក្រុមតន្ត្រី ឬការងារទោលដោយបុគ្គលម្នាក់ៗនោះទេ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះផងដែរ YouTube Music បានចេញផ្សាយការសង្ខេបបទចម្រៀងពេញនិយមរបស់សិល្បករជាច្រើនដែលត្រូវបានចាក់ផ្សាយពេញមួយឆ្នាំ២០២៣។ លទ្ធផលបង្ហាញថា Jisoo សមាជិកក្រុម BLACKPINK បានបំបែកកំណត់ត្រាថ្មីមួយ ដោយក្លាយជាសិល្បករតែមួយគត់ដែលមានចំនួនអ្នកទស្សនាច្រើនជាងគេក្នុងឆ្នាំនេះ។ ស្របពេលដែល FLOWER គឺ ចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនា ការស្ទ្រីមសរុបមានចំនួន ៨០១លាននាក់ឯណោះ។

ចំណាត់ថ្នាក់លេខពីរ គឺបទចម្រៀង Seven ដោយ Jungkook សមាជិកក្រុម BTS ដែលមានអ្នកចូលទស្សនាជាង ៦០៩ លានដង ហើយចំណាត់ថ្នាក់លេខ ៣ គឺ Queencard មកពីក្រុមចម្រៀងស្រី G-IDLE ដែលមានអ្នកចូលទស្សនាជាង ៥៥០ លានដង។
យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះសមាជិកក្រុម BLACKPINK ម្នាក់ៗសុទ្ធតែទទួលបានជោគជ័យលើអាជីពរៀងៗខ្លួនក្នុងពេលដែល Jennie បើកក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា ODDATELIER ឬហៅកាត់ថា OA ខណៈ Lisa បានបំបែកកំណត់ត្រាលើ IG ដោយមានអ្នកតាមដាន១០០លាននាក់៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាគហ៊ុន YG កាន់តែធ្លាក់ចុះ បន្ទាប់ពី Jennie បើកក្រុមហ៊ុនផ្ទាល់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


