សន្តិសុខសង្គម
ផ្ទុះរំសេវច្នៃចាប់ត្រី បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់
មនុស្ស២នាក់ក្នុងចំណោម៧នាក់បានរងរបួសធ្ងន់ស្រាល ខណៈផ្ទុះរំសេវផាវដាក់ក្នុងដបប្រេងកូឡាធ្វើជាឧបករណ៍ យកមកកែច្នៃបោកត្រី។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចអូរជញ្ជាន់ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនរងគ្រោះទី ១-ឈ្មោះ ប៉ាលិត យ៉ន អាយុ៤២ឆ្នាំ ជនជាតិគ្រឹង រងរបួសធ្ងន់ត្រង់ប្រអប់ ដៃឆ្វេង។ ២-ឈ្មោះ ចាងឡុង រាំង ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិគ្រឹង រងរបួសស្រាលត្រូវខ្នង។ ទាំង២នាក់រស់នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការរៀបរាប់របស់ជនរងគ្រោះ ដែលបានទៅជាមួយគ្នាថា មុនពេលកើតហេតុថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩ជាង ពួកគាត់បានបបួលគ្នាទៅរកត្រីនៅអូរជញ្ជាន់ ពេលទៅដល់អូរនោះប្រហែលជាវេលាម៉ោង១២ ក៏ចាប់ផ្ដើមចុះទឹកដើម្បីទៅរកត្រី។
ចំណែកឈ្មោះ ឡុង រ៉ាង ក៏បានបង្កាត់ភ្លើងចាំនៅលើគោក ពេលជនរងគ្រោះឈ្មោះ ផលិត យ៉ន បានឡើងពីទឹកមកវិញ ពេលនោះរំសេវកែច្នៃដែលនៅក្នុងហោប៉ៅបានសើម រួចជនរងគ្រោះក៏យករំសេវកែច្នៃដែលដាក់ដបប្រេងក្រឡានោះ ទៅរោលភ្លើងដែលបង្កាត់នោះឲ្យរំសេវនោះស្ងួត ស្រាប់តែ បណ្ដាលឲ្យផ្ទុះឡើងតែម្ដងទៅ។
បច្ចុប្បន្នជនរងគ្រោះដែលត្រូវរងរបួសធ្ងន់ដាច់ប្រអប់ដៃខាងឆ្វេងត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕
អត្ថបទ៖វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


