ព័ត៌មានជាតិ
បច្ចេកទេសថ្មីកសិកម្មអភិរក្សមិនបាច់ភ្ជួររាស់ដី អនុវត្តជោគជ័យជាង ១០ ឆ្នាំនៅកម្ពុជា
កសិកម្មអភិរក្សជាវិធីសាស្រ្តនៃការដាំដុះដែលមិនបង្កការរំខានដល់បរិស្ថាន កាត់បន្ថយការបញ្ចេញសារធាតុកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស ដែលរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ។
កសិកម្មអភិរក្ស គឺជាវិធីសាស្ត្រប្រកបដោយនិរន្តរភាពនៃផលិតកម្មកសិកម្ម ដែលការពារដីពីការហូរច្រោះនិងការសឹករិចរិល ដែលធ្វើឲ្យប្រសើរឡើងដល់គុណភាពដីនិងជីវៈចម្រុះ រួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ ទឹក និងខ្យល់ ខណៈជួយបង្កើនទិន្នផល។

ចំណុចសំខាន់ៗនៃការធ្វើកសិកម្មអភិរក្ស៖
-កាត់បន្ថយការរៀបចំដីជំនួសដោយសកម្មភាពជីវសាស្រ្ត
-ដីត្រូវមានគម្របជាអចិន្រ្តៃយ៍
-ដំណាំឆ្លាស់ឬបង្វិលដោយធ្វើពិពិធកម្មដំណាំ
លោក ស វ៉េង ទីប្រឹក្សាបច្ចេកទេសនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មអភិរក្សនៅកម្ពុជាបានគូសបញ្ជាក់ថា ដំណាំអភិរក្សត្រូវបានអនុវត្តជាង ១០ ឆ្នាំមកហើយនៅកម្ពុជាតាំងពីឆ្នាំ ២០០៩។ បច្ចេកទេសនៃការដាំដុះដំណាំអភិរក្សគឺកាត់បន្ថយការភ្ជួររាស់ដើម្បីគ្រប់គ្រងដីឲ្យមាននិរន្តរភាពតាមរយៈការដាំដំណាំគម្របដី។

សព្វថ្ងៃនេះកសិករមានបញ្ហាប្រឈមខ្លាំងទាក់ទងជីវជាតិដីជាពិសេសនៅតំបន់ខ្ពង់រាប នៅពេលដែលកសិករចាប់ផ្ដើមដាំដុះត្រូវការភ្ជួរដីមួយឆ្នាំពីរឬបីដង។ បើសិនត្រូវធ្វើពីរដងត្រូវការភ្ជួរបួនដងទៅប្រាំដង។ អីចឹងនៅពេលភ្ជួររាស់ដីនាំឲ្យមានការហូរច្រោះជាមូលហេតុចម្បងដែលធ្វើឲ្យដីថយគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ។
នៅពេលដែលដីបាត់បង់ជីវជាតិ ធ្វើឲ្យទិន្នផលថយចុះជំរុញឲ្យកសិករត្រូវការប្រើប្រាស់ថ្នាំពុលកសិកម្ម ដែលធ្វើឲ្យការចំណាយកើនឡើងពីមួយឆ្នាំត្រឹមឆ្នាំ។ កត្តាសំខាន់មួយទៀតធ្វើឲ្យប៉ះពាល់ដល់យសុខភាព និងទៅលើបរិស្ថាន។
តើការធ្វើដំណាំអភិរក្សមានបច្ចេកទេសនិងការអនុវត្តយ៉ាងណាខ្លះ?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


