ព័ត៌មានជាតិ
លោក សាន ពៅ៖ ដើមត្នោតសម្រាំងយកអាយុចាប់ពី ១០០ ឆ្នាំឡើងទើបកែច្នៃផលិតផលមានគុណភាព
លោក សាន ពៅ ម្ចាស់ «សិប្បកម្ម សាន ពៅ» ស្ថិតនៅភូមិឈូក ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បានអះអាងថា របរប្រើប្រាស់គ្រឿងសង្ហារិម និងវត្ថុអនុស្សាវរីយ៍កែច្នៃចេញពីដើមត្នោតខ្មែរ នៅក្នុងសិប្បកម្មរបស់លោកផ្ទាល់ គឺសម្រិតសម្រាំងយកតែដើមត្នោតណាដែលមានអាយុកាលចាប់ពី ១០០ ឆ្នាំឡើងទៅប៉ុណ្ណោះទើបមានគុណភាពល្អ។

លោក សាន ពៅ បានប្រាប់ «កម្ពុជាថ្មី» ថា សិប្បកម្មកែច្នៃផលិតផលពីដើមត្នោតខ្មែររបស់លោកបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០០៤ ដែលរបស់របរដែលកែច្នៃចេញពីសិប្បកម្មរបស់លោកទទួលបានទំនុកចិត្តពីភ្ញៀវមានគុណភាពល្អ ។
លោកអះអាងថា ដើមត្នោតទាំងអស់អាចយកមកកែច្នៃបានត្រូវសម្រិតសម្រាំងយកតែដើមត្នោតណាដែលមានគុណភាព និងមានខ្លឹមល្អប៉ុណ្ណោះទើបអាចយកមកកែច្នៃបាន។ ជាក់ស្ដែង រាល់វត្ថុទាំងអស់ដែលកែច្នៃចេញពីសិប្បកម្មលោក គឺយកតែដើមត្នោតណាដែលអាយុកាលចាប់ពី ១០០ ឆ្នាំឡើងប៉ុណ្ណោះ។ ចំពោះដើមត្នោតក្រោម ១០០ឆ្នាំ គឺមិនមានខ្លឹម និងមិនអាចយកមកកែច្នៃបានឡើយ បោះទោះជាយកមកកែច្នៃបានក៏មិនអាចធានាគុណភាពដែរ។
«មែនទែនទៅដើមត្នោតទោះអាយុមិនដល់ ១០០ ឆ្នាំក៏អាចកែច្នៃចេញដែរ ប៉ុន្តែមិនអាចធានាពីគុណភាពទេ ហើយចំពោះដើមត្នោតដែលមានអាយុកាន់តែវែង គឺកាន់តែល្អ ហើយយើងក៏ត្រូវការដើមត្នោតដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅប៉ុណ្ណោះដើម្បីយកមកកែច្នៃចេញជារបស់របរផ្សេងៗ ជាពិសេសសម្រាប់មកធ្វើជាគ្រឿងសង្ហារិម តុ ទូ យើងយកតែដើមត្នោតខ្លឹមប៉ុណ្ណោះ»។

បន្ថែមពីនេះ លោក សាន ពៅ បានអះអាងថា «អ្នកដែលទទួលទិញគ្រឿងសង្ហារិមសុទ្ធសឹងតែជាភ្ញៀវដែលមានឋានៈ និងហ៊ានចំណាយលុយច្រើន ដូច្នេះប្រសិនបើយកដើមត្នោតខ្ចី ដែលមិនខ្លឹមល្អ ធ្វើទៅគុណភាពក៏មិនកើតដែរ នេះដូចជាបំផ្លាញទំនុកចិត្តភ្ញៀវ។ ទៀតសោត រាល់គ្រឿងសង្ហារិមដែលចេញពីសិប្បកម្ម លោកក៏ហានធានានូវគុណភាពល្អលេខមួយផងដែរ ព្រោះដើមត្នោតលោកជាអ្នករើសសម្រាំងមកធ្វើដោយខ្លួនឯង»។
ស្របពេលជាមួយគ្នា បើទោះបីជាត្រូវការវត្ថុធាតុដើមដែលមានអាយុកាលវែងនិងគុណភាពល្អក៏ពិត ប៉ុន្តែ លោក សាន ពៅ បានឲ្យដឹងថា ការនាំចូលវត្ថុធាតុដើមមិនបានបង្កជាផលពិបាកឡើយ ព្រោះតែដើមត្នោតទាំងអស់នោះសុទ្ធសឹងតែពលរដ្ឋកាប់ចោលហើយមានច្រើននៅក្នុងស្រុក។

ម្ចាស់សិប្បកម្មរូបនេះ ក៏បានសំណូមពរដល់ពលរដ្ឋទាំងអស់មេត្តាជួយគាំទ្រផលិតផលខ្មែរ ផលិតដោយស្នាដៃរបស់ខ្មែរ ដើម្បីជួយលើកស្ទួយផលិតកម្មក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស និងដើម្បីលើកស្ទួយវប្បធម៌ខ្មែរពិសេសដើមត្នោតកុំឲ្យបាត់បង់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


