ព័ត៌មានជាតិ
រដ្ឋាភិបាលប្រកាសផ្អាក នាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកនាំចូលនូវគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួន ជាបណ្ដោះអាសន្នរយៈពេល ៦ ខែ។ ការសម្រេចបែបនេះ ដើម្បីធានាទីផ្សារសាច់សត្វក្នុងស្រុក ដែលកំពុងជួបបញ្ហាធ្លាក់ថ្លៃ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កន្លងមកបានលើកឡើងថា ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វនៅកម្ពុជាបានត្អូញត្អែរពីបញ្ហាលក់សត្វចិញ្ចឹមដូចជា គោ ជ្រូក បានតម្លៃទាប មិនរួចដើមថ្លៃផលិត។

សេចក្ដីប្រកាសព័ត៌មានរួមរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤នេះ បញ្ជាក់ថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី ១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។
កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំកិច្ចប្រជុំជាមួយសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា និងតំណាងក្រុមហ៊ុន ភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយបញ្ហាតម្លៃសាច់សត្វក្នុងស្រុកធ្លាក់ចុះ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យម្ចាស់ក្រុមហ៊ុននៅកម្ពុជាដែលនាំចូលសាច់បង្កកពីបរទេសងាកមកគាំទ្រផលិតផលក្នុងស្រុក ខណៈតំណាងក្រុមហ៊ុនបានឯកភាព ព្រមទទួលទិញសាច់បង្កកក្នុងស្រុកមួយជំហានហើយ ភាគីពាក់ព័ន្ធកំពុងដាក់តម្លៃ ដើម្បីឱ្យត្រូវរ៉ូវគ្នា។ ជំហានដំបូងសមាគម ចង់បានតម្លៃរួចដើមថ្លៃផលិតដែលមានតម្លៃ ៩ ០០០ រៀល ក្នុង១ គីឡូ ដើម្បីទប់ទល់ការខាតបង់។
បើតាមសេចក្ដីប្រកាសរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មបញ្ជាក់ថា ប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កកដែលផ្អាកនាំចូលរួមមាន អណ្ដាតគោ អណ្ដាតក្របីបង្កក ថ្លើម និងគ្រឿងក្នុងជ្រូក មាន់ ផ្សេងៗទៀត៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


