ព័ត៌មានជាតិ
ក្នុងឆ្នាំ២០២៣ មានរថយន្តជាង៩ពាន់គ្រឿង ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងខេត្តកំពង់ធំ
មន្ទីរសារធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ធំ បញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មានរថយន្តប្រមាណជាង៩ ២០០គ្រឿង ចូលរួមធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅខេត្តកំពង់ធំ។
លោក ជូ កូឡា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ បញ្ជាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះថា រយៈពេល១២ ខែក្នុងឆ្នាំ២០២៣ មានម្ចាស់យានយន្តចំនួន ៩ ២៤៦គ្រឿង យករថយន្តរបស់ខ្លួនមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលនៅក្នុងនោះមានប្រភេទរថយន្តទេសចរណ៍(រថយន្តគ្រួសារ) ចំនួន ៤ ៥៤៨គ្រឿង រថយន្តដឹកអ្នកដំណើរធនតូច ចំនួន ១ ០២២គ្រឿង រថយន្តដឹកអ្នកដំណើរធនធំ ចំនួន៤៥គ្រឿង រថយន្តដឹកទំនិញធនតូច ចំនួន ៨៥០គ្រឿង រថយន្តដឹកទំនិញធនធំ ចំនួន ១ ៩៣៨គ្រឿង ក្បាលសណ្តោង ចំនួន ៤៣២គ្រឿង រ៉ឺម៉ក និងសឺមីរ៉ឺម៉ករថយន្ត ចំនួន ៤១១គ្រឿង។
លោកប្រធានមន្ទីរបន្តថា ទីតាំងសម្រាប់ការឆៀករថយន្ត នៅខេត្តកំពង់ធំ មានទីតាំងស្ថិត នៅភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រ ពីទីរួមខេត្ត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ហើយបានដាក់ឱ្យដំណើរបម្រើជូនបងប្អូនប្រជាពលរដ្ឋរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:០០ថ្ងៃត្រង់ រសៀលចាប់ពីម៉ោង០២:០០ រហូតដល់ម៉ោង០៥:០០ ធ្វើការចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ។
ការត្រួតពិនិត្យ យានយន្តនេះ គឺជាការសម្រួលដល់ប្រជាពលរដ្ឋលើការត្រួតពិនិត្យ ដែលកាលពីមុនម្ចាស់យានយន្តត្រូវទៅ ធ្វើការត្រួតពិនិត្យ នៅខេត្តសៀមរាប ខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ។ ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនអចល័ត ធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ ពិសេសគឺជួយពិនិត្យយានយន្តឱ្យមានដំណើរការល្អក្នុងការធ្វើចរាចរណ៍។
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក៏ជាផ្នែកមួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយយានយន្ត ជាពិសេសក៏ជាការចូលរួមថែក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យប្រើប្រាស់បានយូរអង្វែងផងដែរ។ លោក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានយូរអង្វែង ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច រួមគ្នាទប់ស្កាត់គ្រោះ ថ្នាក់ចរាចរណ៍ទាំងអស់គ្នា តាមរយៈការប្រើប្រាស់រថយន្តដោយមិនកែច្នៃខុសបច្ចេកទេស ជាពិសេសចូលរួមគោរពច្បាប់ចរណ៍ឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
កីឡា២ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ