ព័ត៌មានអន្ដរជាតិ
UN អំពាវនាវម្ចាស់ជំនួយកុំដាក់ពិន័យលើកិច្ចការមនុស្សធម៌នៅប៉ាឡេស្ទីន
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវដល់បណ្តាប្រទេសជំនួយលោកខាងលិចកុំឲ្យដាក់ទណ្ឌកម្មលើកិច្ចការមនុស្សធម៌ ពោលគឺបុគ្គលិកទីភ្នាក់ងារជំនួយប៉ាឡេស្ទីន (UNRWA) ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី៣១ ខែមករានេះ ។

ការអំពាវនាវនេះ បានធ្វើឡើងក្រោយពេលសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសជំនួយសំខាន់ៗផ្សេងៗទៀតបានផ្អាកមូលនិធិសប្បុរសធម៌របស់ខ្លួន បន្ទាប់ពីមានរឿងចោទបុគ្គលិក UN ១៩០ នាក់ពាក់ព័ន្ធនឹងការចូលដៃជើងជាមួយក្រុមឧទ្ទាម បង្កឲ្យកកើតសង្គ្រាមនៅតំបន់ហ្គាហ្សា ។
ទោះជាយ៉ាងណា ចំណាត់ការស៊ើបអង្កេតដោយឯករាជ្យទាក់ទិននឹងរឿងបុគ្គលិក UNRWA ខាងលើនោះកំពុងស្ថិតក្នុងដំណើរការ ។ យ៉ាងណាមិញ ងាកមកមើលជំនួយទៅដល់កិច្ចការងារមនុស្សធម៌នៅតំបន់ហ្គាហ្សាឯណោះវិញ គឺកំពុងរងបញ្ហារង្គោះរង្គើគ្មានស្ថេរភាព ។ ប្រភពព័ត៌មាន BBC បានឲ្យដឹងពីអ្នកនាំពាក្យ UNRWA ថា ប្រសិនបើជំនួយមិនបានទទួលបន្តនោះទេ នោះទីភ្នាក់ងារកិច្ចការមនុស្សធម៌មួយនេះ ក៏មិនអាចមានដំណើរការទៅមុខផុតពីខែកុម្ភៈខាងមុខនេះដែរ ។

“ដូចដែលអគ្គលេខាធិការបានប្រកាសរួចហើយ បុគ្គលិក UN ដែលពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម នឺងត្រូវប្រឈមនឹងការទទួលខុសត្រូវ តែទោះបីជាយ៉ាងណា ពួកយើងមិនគួរបញ្ឈប់ដំណើរការអង្គការដើម្បីបម្រើដល់ប្រជាជនដែលកំពុងរងគ្រោះ និងត្រូវការជំនួយនេះទេ” ។ នេះបើតាមក្រុមអ្នកនាំពាក្យគណៈកម្មការអន្តរ-ទីភ្នាក់ងារ UN បានលើកឡើង ។
ការដកជំនួយពី UNRWA គឺនឹងបណ្តាលឲ្យប្រព័ន្ធមនុស្សធម៌អន្តរជាតិបម្រើនៅតំបន់ហ្គាហ្សាដួលរលំ ហើយបញ្ហាសិទ្ធិមនុស្សជាមូលដ្ឋាន និងកើតមានជាបន្តបន្ទាប់នៅលើទឹកដីដែលប្រជាជនប៉ាឡេស្ទីនកំពុងរស់នៅបណ្តោះអាសន្ន និងក្នុងតំបន់មជ្ឈឹមបូព៌ា។
គួររំឭកថា ម្ចាស់ជំនួយសំខាន់ៗដែលទ្រទ្រង់ដល់កិច្ចការមនុស្សធម៌អន្តរជាតិនៅហ្គាហ្សា មានដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស សហភាពអឺរ៉ុប ស្វីស និងបណ្តាប្រទេសមួយចំនួននៅអាស៊ី ខណៈក្រោយមានរឿងចោទប្រកាន់បុគ្គលិក UN ថាចូលដៃជើងនឹងក្រុមហាម៉ាស ប្រទេសម្ចាស់ជំនួយទាំងនោះបានព្យួរជំនួយរបស់គេជាបន្តបន្ទាប់ ៕

ចុចអាន៖ អ៊ីស្រាអែល ចោទបុគ្គលិក UN ១៩០នាក់ ថា ចូលដៃជាមួយក្រុម ហាម៉ាស
ដោយ៖ មាន រតនា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន