ជីវិតកម្សាន្ដ
តារាសម្ដែង Kang Kyung Joon ប្រឈមនឹងចម្រូងចម្រាសលួចផិតក្បត់ជាមួយប្រពន្ធគេ
តារាសម្ដែង Kang Kyung-joon ដែលពីមុនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទផិតក្បត់ជាមួយភរិយាបុរសម្នាក់ និងបានទទួលសំណើដោះស្រាយពីតុលាការរួចរាល់។ ប៉ុន្តែភាពមិនច្បាស់លាស់កើតឡើង ជុំវិញលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយ ខណៈដែលប្តីរបស់នារីផិតក្បត់ជំទាស់នឹងដំណើរការសម្របសម្រួលមួយនេះ។
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី ០៦ ខែកុម្ភៈ ផ្នែកស៊ីវិល ២០៩ នៃតុលាការកណ្តាលក្រុងសេអ៊ូល បានសម្រេចបញ្ជូនទាំង Kang Kyung Joon និងលោក A ដែលជាប្តីរបស់ជនសង្ស័យលួចផិតក្បត់ ឲ្យធ្វើការសម្រុះសម្រួល។ ការបញ្ជូនបន្តនេះមានគោលបំណងជួយសម្រួលដល់ដំណោះស្រាយតាមរយៈកិច្ចព្រមព្រៀងទៅវិញទៅមក ដែលអាចដោះស្រាយការចោទប្រកាន់ការសង្ស័យនៃការផិតក្បត់។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោក A បានទារសំណងជំងឺចិត្តចំនួន ៥០ លានវ៉ុន ដោយលើកឡើងពីការជាប់ពាក់ព័ន្ធរបស់ Kang Kyung Joon ជាមួយភរិយារបស់លោក។ វាត្រូវបានគេបង្ហើបថា Kang Kyung Joon និងភរិយាលោក A បានធ្វើការជាមួយគ្នានៅភ្នាក់ងារលក់មួយ។
បើទោះជានៅស្ងៀមអស់រយៈពេលជិតមួយខែ បន្ទាប់ពីការចោទប្រកាន់នេះ Kang Kyung Joon បានបញ្ជូនមេធាវី បណ្តឹង និងអំណាចមេធាវីទៅកាន់តុលាការកាលពីថ្ងៃទី ២៩ ខែមករា ដោយបង្ហាញពីការសម្រេចចិត្តដើម្បីបន្តចាត់ការតាមផ្លូវច្បាប់ចំពេលមានភាពចម្រូងចម្រាសដែលកំពុងបន្ត។
ទោះជាយ៉ាងនេះក្តី លោក A កាលពីពេលថ្មីៗនេះ បានសម្តែងការមិនពេញចិត្តក្នុងការដោះស្រាយនេះ នៅក្នុងបទសម្ភាសរបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយបង្ហាញការសង្ស័យលើការរំពឹងទុកនៃដំណោះស្រាយដែលសម្របសម្រួលដោយតុលាការ ហើយជំហររបស់ភាគីម្ខាងទៀតប្រឆាំងលើវិវាទ។ ដូច្នេះទស្សនិកជនជាច្រើនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់គឺថា តើ Kang Kyung Joon អាចចរចារកិច្ចព្រមព្រៀងមិត្តភាពជាមួយដើមបណ្តឹងបានដែរឬទេ។
យ៉ាងណាមិញ តារាសម្ដែង Kang Kyung Joon មិនបានបកស្រាយឬធ្វើបទសម្ភាសន៍ណាមួយទាក់ទងនឹងរឿងដែលលោកហ៊ានផិតក្បត់ជាមួយប្រពន្ធគេនោះទេ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៀតនោះ ភាគីខាងស្វាមីផិតក្បត់ពុំទទួលយកការសម្រេចចិត្តរបស់តុលាការទឡើយ។ លោកបានស្នើសុំឲ្យមានដំណោះស្រាយល្អប្រសើរជាងនេះ ក្នុងពេលដែលខ្លួនគឺជាជនរងគ្រោះត្រូវភរិយាក្បត់ចិត្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa និងអ្នកស្នងមរតក LV ត្រូវគេឃើញដើរជាមួយគ្នានៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


