ជីវិតកម្សាន្ដ
Lisa និងអ្នកស្នងមរតក LV ត្រូវគេឃើញដើរជាមួយគ្នានៅអាមេរិក
Lisa និង Frédéric Arnault ដែលជាអ្នកស្នងមរតករបស់មហាសេដ្ឋីនៃក្រុមហ៊ុនម៉ូដ LVMH Bernard Arnault ត្រូវបានគេប្រទះឃើញនៅសហរដ្ឋអាមេរិក។ រាយការណ៍ដោយ Nate បានបង្ហាញពីសមាជិកក្រុម Blackpink នៅទីតាំងមួយនៃ Miami Beach ក្នុងរដ្ឋ Florida ជាមួយនឹងរូបថតរបស់ពួកគេនៅលើបណ្ដាញសង្គម X ។

តាមរយៈរូបថតដែលបង្ហោះលើបណ្ដាញសង្គម បានបង្ហាញពី Lisa ដើរជាមួយ Géraldine Guyot ដែលជាប្អូនថ្លៃស្រីរបស់ Arnault ខណៈដែលអ្នកលេងបណ្ដាញសង្គមហាក់សង្កេតឃើញថា ពួកគេបានរក្សារចម្ងាយគ្នាមិនឲ្យភ្នែកមហាជនបានឃើញឡើយ។
ទោះយ៉ាងណាក៏ដោយ ការរំពឹងទុកទាក់ទងនឹងទំនាក់ទំនងជិតស្និទ្ធរបស់ Lisa ជាមួយ Arnault កាន់តែខ្លាំង នៅពេលដែលគាត់បានចាប់ផ្តើមតាមដាននាងនៅលើ Instagram ក្នុងឆ្នាំ ២០២២ ហើយបានចូលចិត្តការបង្ហោះរបស់នាងជាបន្តបន្ទាប់។
យោងតាម Sinchew ឯណោះក៏បានចេញរបាយការណ៍ដែរថា Lisa កំពុងពង្រីកខ្លួនរបស់នាងយ៉ាងសកម្មនៅក្នុងប្រទេសបារាំងតាមរយៈការប្តេជ្ញាចិត្តផ្សេងៗ រួមទាំងការសម្តែងនាពេលថ្មីៗនេះនៅ Le Gala des Pièces Jaunes ដែលជាព្រឹត្តិការណ៍សប្បុរសធម៌ដែលដឹកនាំដោយជំទាវទីមួយរបស់ប្រទេសបារាំងលោកស្រី Brigitte Macron នៅថ្ងៃទី ២៦ ខែមករា។
លើសពីនេះថែមទៀតនោះ បើទោះបីជាអ្នកទាំងពីរមិនបានបញ្ចាក់ពីទំនាក់ទំនងច្បាស់លាស់ តែទស្សនិកជនទូទាំងពិភពលោកបានដឹងរួចស្រេចហើយថា ទាំង Lisa និង Frédéric Arnault ពិតជាមានចិត្តឲ្យគ្នាពិតមែន។ គ្រាន់តែគូនេះមិនទម្លាប់បង្ហាញឲ្យសាធារណជនបានដឹងពីក្ដីស្រលាញ់ដែលពួកគេមានឲ្យគ្នាប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖យីហោពិភពលោក ៥ប្រេន ជាដៃគូជាមួយ Jennie សុទ្ធតែកាន់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


