ព័ត៌មានជាតិ
ក្រសួងការងារ ចេញផ្សាយ«ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ» លើកទី ១ សម្រាប់អាណត្តិទី ៧
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញផ្សាយ«ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ» ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជា ឆ្នាំ ២០២៤ លើកទី ១ សម្រាប់អាណត្តិទី ៧ ក្នុងថ្ងៃសន្និបាត កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៤។

ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ គឺជាឯកសារឆ្លុះបញ្ចាំងអំពីចរន្តសកល និងតំបន់ និងបម្រែបម្រួល នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលនឹងជះឥទ្ធិពលដល់តម្រូវការទីផ្សារការងារ និងជំនាញកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម។

ព្រឹត្តិបត្រនេះ នឹងផ្តល់ព័ត៌មានសំខាន់ៗ បន្ថែមទៀត ដល់សិស្ស និស្សិត ដើម្បីស្វែងយល់អំពីពិភពការងារនៅលើសកលលោក អាស៊ាន និងកម្ពុជា និងត្រៀមខ្លួនកាន់តែល្អប្រសើរក្នុងការចាប់យកឱកាសអភិវឌ្ឍន៍ជំនាញ និងឱកាសការងារ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តធ្វើបច្ចុប្បន្នភាពព្រឹត្តិបត្រព័ត៌មានទីផ្សារការងារនេះឱ្យកាន់តែល្អប្រសើរ និងមានភាពគ្រប់ជ្រុងជ្រោយ ទៅជាឯកសារយោងមួយយ៉ាងសំខាន់សម្រាប់យុវជន សិស្ស និស្សិតទាំងអស់, អ្នកផ្តល់ការអប់រំ និងបណ្ដុះបណ្ដាល, និយោជក, អ្នកគ្រប់គ្រងបុគ្គលិក, អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ដើម្បីរៀបចំផែនការសិក្សានិងអាជីព, រៀបចំវគ្គបណ្ដុះបណ្ដាលឱ្យស្របនឹងតម្រូវការទីផ្សារការងារ, គ្រប់គ្រងបុគ្គលិកឱ្យមានប្រសិទ្ធភាព និងផលិតភាពខ្ពស់, និងផ្តល់ធាតុចូលដើម្បីរៀបចំគោលនយោបាយទីផ្សារការងារសកម្មសំដៅចូលរួមចំណែកក្នុងការបង្កើត ការរក្សា និងការបង្កើនការងារឱ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនប្រជាជន។

ព្រឹត្តិបត្រព័ត៌មានទីផ្សារកម្ពុជា លើកទី ១ ដែលចេញផ្សាយនេះ ក្រសួងការងារ បានរំលេចពីស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពសេដ្ឋកិច្ច និងទីផ្សារការងារកម្ពុជា ដែលរួមមានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៣, ស្ថានភាពតម្រូវការទីផ្សារការងារកម្ពុជា ឆ្នាំ ២០២៣, ការព្យាករតម្រូវការទីផ្សារការងារ។

ក្រៅពីនេះ ក្រសួងការងារ ក៏បានរំលេចថា តើអ្នកគួរត្រៀមខ្លួនបែបណា? ត្រង់ចំណុចនេះ ក្រសួង បានលើកឡើងពីការស្វែងយល់អំពីពិភពការងារនៅសកលលោក, ស្វែងយល់អំពីពិភពការងារនៅអាស៊ាន, ស្វែងយល់អំពីពិភពការងារនៅកម្ពុជា, សេវាការងារសាធារណៈ និងការប្រឹក្សាយោបល់, និងការចាប់យកឱកាសបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ជំនាញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


