ព័ត៌មានអន្ដរជាតិ
លោកខាងលិចភ័យខ្លួន ពេលដឹង ចិន អភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ជោគជ័យ
មន្ត្រីចារកម្មលោកខាងលិចបានព្រមាននៅចុងសប្តាហ៍ថា ប្រទេសចិន បានទទួលជោគជ័យក្នុងការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ដែលហោះលឿនបំផុត ពិបាកនឹងស្ទាក់ចាប់បានណាស់ ធ្វើឲ្យបណ្តាប្រទេសលោកខាងលិច ភ័យខ្លួន។

លោកសេរីកំពុងបារម្ភថា ចិន អាចនឹងបាញ់មីស៊ីលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅលើកងទ័ពជើងទឹកអាមេរិកនិងចក្រភពអង់គ្លេសនៅសមុទ្រចិនខាងត្បូង បើសិនជាជម្លោះផ្ទុះឡើងមែន។
តាមការចុះផ្សាយរបស់ Daily Mail ដោយដកស្រង់សម្តីមន្ត្រីសុំមិនបញ្ចេញឈ្មោះ, មីស៊ីល DF-17 និងស៊េរីថ្មី DF-27 បានឈានដល់ល្បឿនប្រហែល១០៤៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសឹងតែគ្មានប្រព័ន្ធណា អាចស្ទាក់ចាប់ពួកគេបានឡើយ។

Daily Mail អះអាងថា ប្រទេសចិន បានអភិវឌ្ឍអាវុធទាំងនេះ ដើម្បីកម្ទេចនាវាផ្ទុកយន្តហោះ ជាពិសេសនាវាសំខាន់ៗរបស់ចក្រភពអង់គ្លេសដូចជា HMS Queen Elizabeth និង HMS Prince of Wales ជាដើម។
ទាក់ទិនបញ្ហានេះ សម្ព័ន្ធមិត្ត AUKUS ដែលមានដូចជាចក្រភពអង់គ្លេស អូស្ត្រាលី និងសហរដ្ឋអាមេរិក កំពុងដុតដៃដុតជើងខ្លាំងណាស់ ដើម្បីស្វែងរកវិធានការទប់ទល់។

តាមការឲ្យដឹងនាពេលកន្លងមក មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន គឺមានសមត្ថភាពហោះហើរក្នុងគន្លងទាបជាងមីស៊ីលអន្តរទ្វីប ដែលជាហេតុធ្វើឲ្យពួកគេពិបាកស្ទាក់ចាប់។
ទីក្រុងប៉េកាំង ខិតខំពង្រឹងសមត្ថភាពនេះខ្លាំងណាស់ ហើយបង្កើតជាឃ្លាំងអាវុធល្បឿនលឿនជាងសំឡេង ឈានមុខគេលើពិភពលោក ហើយកាលពីឆ្នាំមុន ចិន ក៏អះអាងដែរថា ខ្លួនបានយកឈ្នះសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងជំនាន់ថ្មី ដែលអាចវាយប្រហារគោលដៅនានា រួមទាំងនាវាផ្ទុកយន្តហោះ។
មីស៊ីល DF-17 ត្រូវបានយោធាចិន បង្ហាញជាសាធារណៈលើកដំបូង នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២២ ដោយនៅពេលនោះ វីដេអូផ្លូវការ ដើម្បីអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតកងទ័ពរំដោះប្រជាជន បានបង្ហាញពីការបាញ់សាកល្បងមីស៊ីលប្រភេទនេះ ដែលបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេងទំនើបបំផុត មានសមត្ថភាពហោះដល់ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


