ព័ត៌មានអន្ដរជាតិ
លោក Trump ៖ លោក Biden “មិនដឹងថាខ្លួនឯងនៅរស់ទេ”
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានចំអកឡកឡឺយឲ្យលោកប្រធានាធិបតី Joe Biden ថាកំពុងធ្លាក់ចុះការយល់ដឹងខ្លាំងមែនទែន ហើយលោកថែមទាំងប្រាប់ក្រុមអ្នកគាំទ្រទៀតថា បុរសមកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់ការជាប្រធានាធិបតីវ័យ ៨២ ឆ្នាំរូបនេះ “មិនដឹងថា ខ្លួនគាត់នៅរស់ទេ” ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ ។

ថ្លែងនៅឯពិព័រណ៍សមាគមកាំភ្លើងជាតិ (NRA) ក្នុងទីក្រុង Harrisburg រដ្ឋ Pennsylvania កាលពីពេលថ្មីៗនេះ លោក Trump ក៏បានថ្កោលទោសក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផងដែរថាមានភាពលម្អៀង បន្ទាប់ពីការកាត់ទោសលោកពាក់ព័ន្ធក្ដីក្ដាំជាច្រើន រាប់ចាប់ពីការលួចលាក់ឯកសារសម្ងាត់ ប៉ុន្តែបែរជាមិនចោទប្រកាន់លោក Biden នៅក្នុងករណីដូចគ្នានេះទៅវិញ ។
លោក Trump បានអះអាងថា “នេះមិនមានអ្វីក្រៅពីការធ្វើទុក្ខបុកម្នេញលើអ្នកដែលជាគូប្រជែងនយោបាយរបស់លោក Biden នោះទេ ដូចជារូបខ្ញុំនេះជាដើម ហើយខ្ញុំក៏មិននឹកស្មានដល់ដែរថា គឺជាលោក Biden ដែលនៅពីក្រោយការកាត់ទោសនេះ ព្រោះខ្ញុំមិនគិតថា គាត់ដឹងខ្លួនឯងនៅមានជីវិតឡើយ” ។

បច្ចុប្បន្នលោក Trump គឺជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋដែលកំពុងឈានមុខគេនឹងត្រូវតតាំងជាមួយលោក Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខនេះ ខណៈលោក Trump តែងតែចំអកឡកឡឺយថាឲ្យលោក Biden ជាហូរហែ ។
ស្របពេលជាមួយគ្នានេះ លោក Trump ក៏កំពុងនាំមុខលោក Biden នៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះផងដែរ ដោយយោងតាម ការស្ទង់មតិរបស់សារព័ត៌មាន NBC ដែលបានចេញផ្សាយកាលពីដើមសប្ដាហ៍មុនបានបង្ហាញថា ៧៦ ភាគរយនៃអ្នកបោះឆ្នោតអាមេរិក រួមទាំងជាងពាក់កណ្តាលនៃអ្នកប្រជាធិបតេយ្យ មានការព្រួយបារម្ភអំពីថាតើលោក Biden មានបញ្ញាស្មារតី ក៏ដូចជាកាយសម្បទាគ្រប់គ្រាន់សម្រាប់អាណត្តិប្រធានាធិបតីលើកទី ២ ដែរឬក៏យ៉ាងណានោះទេ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ផ្ញើព្រេងវាសនាប្រទេសជាតិលើមេទ័ពកំពូលថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


